ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកំណាត់ផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាត់តាមមុខព្រលានយន្តហោះ ដល់មុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ2020 04:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងជួសជុលកំណាត់ផ្លូវ ចាប់ពីចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧កាត់តាមព្រលានយន្តហោះ ប្រាសាទនាងពៅ រហូតដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត មានទទឹង១០ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទAC ប្រវែងសរុប ៦៧១២ម៉ែត្រ ដែលអាជ្ញាធរជាតិអប្សរាបានដំណើរការអនុវត្តចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្រេចការជួសជុលទាំងស្រុងហើយ។

គម្រោងជួសជុលនេះចែកចេញជាបីកំណាត់៖ កំណាត់ទី១ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់មុខព្រលានយន្តហោះប្រវែង ២១៨១ម៉ែត្រ ។ កំណាត់ទី២ ចាប់ពីមុខព្រលានយន្តហោះមកដល់មុខប្រាសាទនាងពៅប្រវែង៩៨៥ម៉ែត្រ។ កំណាត់ទី៣ ចាប់ពីប្រាសាទនាងពៅមកដល់មុខប្រាសាទអង្គរវត្ត ប្រវែង៣៥៤៦ម៉ែត្រ។

ផ្លូវនេះផ្តល់នូវសក្តានុពលច្រើនសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុង/ក្រៅខេត្តសៀមរាប ការដឹកជញ្ជូន សុវត្ថិភាព និងចំណេញពេលវេលា ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ៕

















អត្ថបទ៖ លោក យី សុថា
រូបភាព៖ នាយកដ្ឋានទ្រងទ្រង់បច្ចេកទេស និងអន្តរវិស័យ
អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1914
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
31069
ខែនេះ
:
0257933
សរុប
:
012083564