ព័ត៌មានថ្មីៗ

វិញ្ញាបនប័ត្រ ISO 14001

សារមន្ទីរ

ផែនទីតំបន់ការពារឧទ្យានអង្គរ

ធម្មនុញ្ញអង្គរ

កម្រងរូបភាព

វីដេអូ

>> វីដេអូផ្សេងៗទៀត

កម្មវិធីវិទ្យុ

 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុជាតិនគរភ្នំ FM 103.00 MHz (រៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០-៧:០០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25 MHz (រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦:៥០-៧:៣០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុ Sweet FM 100.50 MHz (រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥:០០-៥:៣០ ល្ងាច)

ស្ដាប់សម្លេង

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) បានតាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ពិធីរំឭកខួប២៥ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំឡើងជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់ នៅមុខប្រាសាទអង្គរវត្ត នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា។
បើគិតពីឆ្នាំ១៩៩៧មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២០ឆ្នាំគត់ដែលស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) មានវត្តមាននៅលើទឹកដីអង្គរ។ ក្នុងន័យរំឭកខួប២០ឆ្នាំនៃគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា និងសមិទ្ធផលជាច្រើនរបស់ខ្លួន GACP សហការជាមួយអាជ្ញាធរជាតិអប្សរា បានបើកសន្និសីទវិទ្យាសាស្ត្រស្តីអំពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
អនុស្សរណៈនៃការយោគយល់ដើម្បីបង្កើតគម្រោងកិច្ចសហប្រតិបត្តិការតាមរយ:អង្គភាពអចិន្ត្រៃយ៍នៃអ្នកជំនាញក្នុងវិស័យជួសជុលនិងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រវាងអាជ្ញាធរជាតិអប្សរា និងគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ ហៅកាត់ថា GACP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៤ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអស់រយ:ពេល២៥ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំមកនេះ អង្គរត្រូវបានសង្គ្រោះឲ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយកិត្តិសព្ទអង្គរក៏បានខ្ចរខ្ចាយទៅកាន់ពិភពលោកគ្រប់ទិសទីទាំងអស់។
រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ GACP (German Apsara Conservation Project) នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2810
ម្សិលមិញ
:
2948
សប្តាហ៍នេះ
:
28739
ខែនេះ
:
0102062
សរុប
:
004465426
តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?
ទី១. ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ ។

ទី២. ប្រជាពលរដ្ឋអាចរុះរើផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ។

ទី៣. ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតក ទៅឱ្យញាតិសន្តានពីឳពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះ ស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើ អាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅ សាងសង់សណ្ឋាគារ ភោជនីដ្ឋាន ខារ៉ាអូខេ ជាដើម។ល។