ព័ត៌មានថ្មីៗ

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សិក្ខាកាម២៥នាក់ ជាមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអប់រំកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សានៃវគ្គបណ្តុះបណ្តាល «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» បានចុះសិក្សាដោយផ្ទាល់និងស្តាប់បទបង្ហាញពី លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអំពី «ប្រវត្តិសាស្ត្រក្រុងអង្គរធំ»។
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។ ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។
ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។
នៅសាលសន្និសីទអង្គរនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំបើកសិក្ខាសាលាស្តីអំពីការដំណើរការគ្រប់គ្រងបរិស្ថានអង្គរ ដល់មន្រ្តី-បុគ្គលិក មកពីនាយកដ្ឋានផ្សេងៗចំណុះឱ្យអាជ្ញាធរជាតិអប្សរាប្រមាណ១០០នាក់ចូលរួម។
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន២គោលដៅ ដោយមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន១គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់រមណីដ្ឋានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥៧សំណើ ក្នុងចំណោម៣៦៥សំណើ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6748
ម្សិលមិញ
:
10477
សប្តាហ៍នេះ
:
82005
ខែនេះ
:
0026761
សរុប
:
013718215