NEWS

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះត្រួតពិនិត្យនិងជិះសាកល្បងលើផ្លូវកង់ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ

Published on 27 January 2021 04:02 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី២៧ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហប្រធានបារាំងនិងជប៉ុន អង្គការយូណេស្កូ អ្នកជំនាញការអាដហុក មន្ត្រីស្ថានទូតមួយចំនួន អ្នកជំនាញអន្តរជាតិ និងសហការីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យនិងជិះកង់សាកល្បងលើផ្លូវកង់ ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ។

ឯកឧត្តម ហង់ ពៅ បានសម្តែងសេចក្តីរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានចុះមកត្រួតពិនិត្យ ក៏ដូចជាជិះកង់កម្សាន្តនៅលើផ្លូវកង់ដែលទើបសម្រេចបានថ្មីៗនៅក្នុងរមណីយដ្ឋានអង្គរនាថ្ងៃនេះ ប្រកបដោយភាពសប្បាយរីករាយនិងការពេញចិត្តបំផុត។

ឯកឧត្តមបានអ្នកមានប្រសាសន៍បន្ថែមទៀតថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែងឆ្ងាយរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។ គោលបំណងសំខាន់គឺដើម្បីជួយសម្រួលចរាចរណ៍និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលជិះកង់ក្នុងតំបន់។ ពិសេសផ្លូវកង់នេះ ក៏បានចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរដែលចូលចិត្តជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាពទទួលបានអារម្មណ៍រីករាយស្រស់ថ្លា មិនភ័យភ័យខ្លាចពីគ្រោះថ្នាក់ឬការរំខានពេលកំពុងជិះកង់។

ផ្លូវកង់នេះមានទទឹង២ម៉ែត្រ និងបណ្តោយ២៣គីឡូម៉ែត្រ ចាប់ពីកន្លែងលក់សំបុត្រចាស់កាត់តាមក្រោយប្រាសាទអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ រួចកាត់ខាងត្បូងប្រាសាទបន្ទាយក្តី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទកែវ។ ផ្លូវកង់នេះស្ថាបនាឡើងនាឆ្នាំ២០២០ ដោយការបង្ហាប់ដីនិងស្រោចកៅស៊ូពីលើ បត់បែនតាមចន្លោះដើមឈើ ដែលស្ថិតនៅមិនឆ្ងាយ និងស្របនឹងផ្លូវធំដែលអាចមើលគ្នាឃើញ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពដល់អ្នកជិះកង់៕



























អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
17464
Yesterday
:
33216
This Week
:
234948
This Month
:
0234948
Total
:
015304751