ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិគោកត្រាច ភូមិជ្រលង ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិខ្វៀន សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។
សរុបមក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១៤សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍