ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក អ៊ឹម សុខរិទ្ធី បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិគោកបេង នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍