ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិមមាញ ភូមិដូនទាវ ភូមិរលួសខាងលិច ឃុំរលួស។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍