NEWS

សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរាបង្ហាញថាមានភាពល្អប្រសើរលើសឆ្នាំកន្លងមក

Published on 27 November 2020 10:30 AM Post By ៖ Apsara National Authority

រយៈពេល៣ថ្ងៃ ក្រោយពីចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងពិធីបិទសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO-14001:2015 លោកអ៊ុន មុន្នីនីតា ប្រធានសវនករបានបង្ហាញថា សវនកម្មនៅឆ្នាំ២០២០នេះ មានភាពល្អប្រសើរគួរជាទីមោទនភាពជាងឆ្នាំកន្លងមក ហើយភាពល្អប្រសើរឡើង គឺក្នុងនោះមិនមានចំណុចមិនអនុលោមឡើយ ចំណុចតាមអង្កេត២ ចំណុចប្រសើរ១៦ និងអនុសាសន៍១០។

លោកបានកោតសរសើរចំពោះលទ្ធផលនៃសវនកម្មនៅឆ្នាំនេះ និងសូមឱ្យគ្រប់នាយកដ្ឋាននិងអង្គភាពទាំង១៦ យកចិត្តទុកដាក់កែលម្អជាបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានសាទរចំពោះលទ្ធផលដ៏ល្អដែលទទួលបាននៅពេលនេះ និងបញ្ជាក់ថា ភាពជោគជ័យល្អប្រសើរនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តី-បុគ្គលិកទាំងអស់។ ឯកឧត្តម បានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណា ឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។

គួរបញ្ជាក់ថា សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ធ្វើឡើងដើម្បីប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងនឹងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល៕















អត្ថបទ និងរូបភាព៖ លោក យី សុថា
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
FirstPrev12345...376377NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0304
Yesterday
:
6151
This Week
:
66739
This Month
:
0150893
Total
:
014210748