NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

Published on 26 November 2020 04:20 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ ក៏បានសម្តែងនូវការគោរពនិងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ប៊ី មាលា និងក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អ៊ឹង ហឿន ដែលជាស្វាមី ឪពុក ជីតាមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់នៃកូន ចៅ ចៅទួតទាំងអស់នៅក្នុងគ្រួសារ។ មិនតែប៉ុណ្ណោះ នេះក៏ជាការសោកស្តាយចំពោះ ប្រទេសជាតិដែលបានបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្នុងបុព្វហេតុជាតិ ជាពិសេសការលើកស្ទួយកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យមានការរីកកចម្រើនមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរានិងសហការី ក៏សូមឧទ្ទិសកុសលផលបុណ្យដែលបានសាងនិងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អ៊ឹង ហឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងការគោរព ដឹងគុណ និងចងចាំជានិច្ចនូវស្នាដៃរបស់ឯកឧត្តមចំពោះប្រទេសជាតិ ពិសេសការអភិវឌ្ឍនៅខេត្តសៀមរាប៕













អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
FirstPrev12345...376377NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
0012
Yesterday
:
6151
This Week
:
66447
This Month
:
0150601
Total
:
014210456