NEWS

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលព្រះពុទ្ធបដិមាមួយអង្គនៅរួតបាកាណកំពូលប្រាសាទអង្គរវត្ត

Published on 25 November 2020 02:04 PM Post By ៖ Apsara National Authority

ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។ ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឱ្យទម្ងន់រូបសង្កត់ធ្ងន់លើបាតជើងក្រោម ដែលនាំឱ្យជើងក្រោមប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។

លោក សុភារិន្ទ បន្តថា ដើម្បីសង្គ្រោះបដិមាឱ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើលពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។ បច្ចុប្បន្ននេះ អ្វីដែលត្រូវធ្វើដំបូង គឺពង្រឹងជើងក្រោម ផ្លាស់ប្តូរទ្រនល់សម្រាប់ទប់បដិមាឱ្យមានលំនឹងឡើងវិញដើម្បីកាត់បន្ថយកម្លាំងសង្កត់ទៅលើជើងទម្រ។ ចំពោះព្រះកាយបដិមា ក្រុមការងារបានប្រើវិធីសម្អាតស្ងួតដោយប្រើច្រាស ជក់ ទន់ៗបោសធូលី ក្តាំងធូលី សំបុកពីងពាង ឆ្កែង៉ាំងឱ្យស្អាត រួចហើយសម្អាតសើមដោយសម្អាតស្នឹមខ្មៅដែលបណ្តាលមកពីផ្សែងធូបទៀនរុំ កំណកក្តាំងអំបិលនៅលើព្រះកាយ ព្រះភក្ត្រ និងព្រះកេស ដោយប្រើវត្ថុធាតុដើម្បីវិភាគថា តើជាតិអ្វីដែលអាចសម្អាតអំបិលបាន ពង្រឹងកន្លែងពុកផុយបាន ជាតិអ្វីអាចរក្សាពណ៌ដើមបាន។

ព្រះពុទ្ធអង្គនេះ ដើមឡើយគឺនៅជាប់នឹងជញ្ជាំងបិទសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបានដាប់ចេញពីជញ្ជាំងនៅក្នុងសម័យបារាំងប្រហែលឆ្នាំ១៩៤៣ ដើម្បីជីកកំណាយអណ្តូងកណ្តាលតួបាកាណចុះទៅក្រោមក្នុងបំណងស្រាវជ្រាវបុរាណវិទ្យា៕



















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ យី សុថា លឹម ប៊ុនហុង
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
16
Today
:
18109
Yesterday
:
73217
This Week
:
162215
This Month
:
0162215
Total
:
015232018