NEWS

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ

Published on 24 November 2020 01:18 PM Post By ៖ Apsara National Authority

ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងកម្មវិធីបើកសវនកម្មផ្ទៃក្នុងថា បរិស្ថាននៅទីនេះផ្តោតលើធាតុ២សំខាន់ គឺធម្មជាតិ និងវប្បធម៌ ជាអ្វីៗដែលស្ថិតនៅជុំវិញខ្លួនយើង ហើយកត្តាទាំង២នេះ គឺមានការចូលរួមរបស់មនុស្ស ជាអ្នកជំរុញការងារឱ្យមានភាពប្រទាក់ក្រឡា និងសុខដុមរមនាជាមួយគ្នាដោយមិនអាចខ្វះមួយណាបានឡើយ។

ឯកឧត្តមរំឭកថា តាំងពីឆ្នាំ២០០៦មក អាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបណ្ណបត្រ៥ដងរួចមកហើយ ដែលឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ពីស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។ ភាពជោគជ័យទាំងអស់បានមកពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលសហការគ្នារវាងនាយកដ្ឋាននីមួយៗ ក្នុងការជំរុញកិច្ចការងារបរិស្ថាននេះ។

ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការធ្វើសវនកម្ម គឺដើម្បីកំណត់ថា ប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា អនុលោមទៅតាមកម្មវត្ថុការព្រមព្រៀង ទៅតាមគ្រោងទុកដែរឬទេ? តើគ្រប់នាយកដ្ឋានទាំងអស់បានអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន អនុលោមតាមចំណុចទាមទារទាំងឡាយរបស់ស្តង់ដារ ISO-14001:2015 ដែរទេ?

ឯកឧត្តមបន្តថា ការបើកសវនកម្មផ្ទៃក្នុងនៅពេលនេះ ក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈជាមុន និងពិនិត្យឱ្យឃើញនូវភាពអនុលោម និងភាពមិនអនុលោមទាំងឡាយ សំដៅកែលម្អ ត្រៀមលក្ខណៈទទួលធ្វើសវនកម្មផ្ទៃក្រៅ ដែលនឹងប្រព្រឹត្តិទៅ នៅឆ្នាំ២០២១ខាងមុខនេះ៕















អត្ថបទ និងរូបភាព៖ លោក យីសុថា
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
FirstPrev12345...376377NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0154
Yesterday
:
6151
This Week
:
66589
This Month
:
0150743
Total
:
014210598