NEWS

ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គររៀបរាប់ពីនិតិវិធីស្នើសុំការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់

Published on 23 November 2020 11:22 AM Post By ៖ Apsara National Authority
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

តើប្រជាពលរដ្ឋក្នុងតំបន់អង្គរត្រូវមានឯកសារអ្វីខ្លះដើម្បីស្នើសុំសាងផ្ទះថ្មីជំនួសផ្ទះចាស់បាន? តាមការរៀបរាប់របស់លោកតា កែវ ផៃ ប្រជាពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួចមានប្រសាសន៍ថា៖ ខ្ញុំស្នើសុំច្បាប់សាងសង់ផ្ទះមិនមានការលំបាកទេ ត្រឹម១ខែគេចេញច្បាប់ឱ្យធ្វើ ព្រោះខ្ញុំមានឯកសារគ្រប់គ្រាន់និងត្រឹមត្រូវតាមលក្ខខណ្ឌដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពីឆ្នាំ១៩៨០ជាង មានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ មុននិងក្រោយអនុញ្ញាតច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាតែងចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ។ ពេលបានសាងសង់ហើយ សូមប្រជាពលរដ្ឋកុំធ្វើហួសពីការស្នើសុំ ឬក៏លួចធ្វើដោយគ្មានការអនុញ្ញាត។

ជាប្រជាពលរដ្ឋដែលរស់នៅភូមិអូរទទឹងដែរ លោក សួង ដានី បានលើកឡើងថា ខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ហើយមិនមានជួបការលំបាកអីទេ ព្រោះខ្ញុំភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ។ មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរាបានជួយសម្របសម្រួល គូស ប្លង់បច្ចេកទេស និងរចនាបទផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង។ ចំពោះការដាក់ពាក្យស្នើសុំវិញ ក៏ពុំមានការបង់ប្រាក់ដែរ ហើយខ្ញុំក៏គោរពទៅតាមការស្នើសុំទាំងម៉ូតផ្ទះ ទំហំ របង មិនឱ្យសពីច្បាប់សុំ។ លោក ដានី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរទាំងអស់ មុនធ្វើផ្ទះ ធ្វើសំណង់អ្វីមួយត្រូវគោរពតាមច្បាប់ ត្រូវមានឯកសារគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌកំណត់នោះមិនមានផលលំបាកក្នុងការស្នើសុំសាងសង់ទេ ហើយចៀសវាងការលួចធ្វើតាមចិត្តឯង ដែលនាំឱ្យប៉ះពាល់ដល់តម្លៃរមណីយដ្ឋានអង្គរនិងផលប្រយោជន៍ខ្លួន។

លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរបាន បញ្ជាក់ថា បើប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅដ្ឋាន ជួសជុលតូចតាច និងសំណើផ្សេងៗអាចមកដាក់ពាក្យនៅច្រកចេញចូលទាំង៦របស់អាជ្ញាធរជាតិអប្សរាដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សាយោបល់អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី និងអត្តសញ្ញាណបណ្ណ។ ពេលបានលិខិតអនុញ្ញាត ក្រុមការងារនឹងចុះមកពិនិត្យទីតាំងផ្ទាល់ រួមទាំងតាមដានសកម្មភាពសាងសង់ថាត្រឹមត្រូវឬខុសពីលក្ខខណ្ឌដែលបានស្នើសុំ។ ករណីប្រជាពលរដ្ឋដែលគោរពតាមគោលការណ៍ក្នុងការស្នើសុំ អាជ្ញាធរជាតិអប្សរានឹងមានលិខិតសរសើរដល់ពួកគាត់បានចូលរួមលើកស្ទួយតម្លៃតំបន់អង្គរ ហើយរាល់ការដាក់ពាក្យស្នើសុំ គឺពុំមានបង់ថវិកាឡើយ៕





















អត្ថបទ៖កញ្ញា ឆាយ ផាន់នី
រូបភាព៖លោក យី សុថា
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
FirstPrev12345...376377NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
0004
Yesterday
:
6151
This Week
:
66439
This Month
:
0150593
Total
:
014210448