ព័ត៌មានថ្មីៗ

សិក្ខាកាមចំនួន២៥រូបនៃវគ្គបណ្តុះបណ្តាល “ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ” ចុះសិក្សាដោយផ្ទាល់ពីប្រវត្តិសាស្ត្រក្រុងអង្គរធំ

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2020 03:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សិក្ខាកាម២៥នាក់ ជាមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអប់រំកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សានៃវគ្គបណ្តុះបណ្តាល «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» បានចុះសិក្សាដោយផ្ទាល់និងស្តាប់បទបង្ហាញពី លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអំពី «ប្រវត្តិសាស្ត្រក្រុងអង្គរធំ»។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ ចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិស ដៅសំខាន់ក្នុងការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។

លោក អ៊ឹម សុខរិទ្ធី បានលើកឡើងថា បទបង្ហាញពីប្រវត្តិសាស្ត្រក្រុងអង្គរធំ បានពន្យល់ពីពាក្យអង្គរ ការកកើតរាជធានីនៅអង្គរ ប្រវត្តិមនុស្សរស់នៅ និងស្លាកស្នាមបុរាណវិទ្យានៃសំណង់អាគារដែលបានបន្សល់ទុកពីសម័យបុរាណនៅក្រុងអង្គរធំនេះផ្ទាល់ ហើយចាត់ទុកថា នេះជាសញ្ញាណល្អសម្រាប់យុវជនជំនាន់ក្រោយដែលត្រូវបន្តវេនពីចាស់ៗក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ ដើម្បីរួមគ្នាការពារមរតកវប្បធម៌ឱ្យបានគង់វង្ស។ ពិសេសវគ្គបណ្តុះបណ្តាលនេះ គឺចំគោលដៅបំផុត ព្រោះគ្រូបង្រៀនគឺជាអ្នកចែកចាយចំណេះដឹងដ៏មានប្រសិទ្ធភាពទៅកាន់ក្មេងៗ៕

















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក រដ្ឋ ផល្លីន
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 22 ខែ មករា ឆ្នាំ2021 )
សេចក្ដីប្រកាសព័ត៌មានស្ដីពីការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវនៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។--

គោលបំណងនៃការរៀបចំនេះ គឺដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។

អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...380381បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
3644
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
60700
ខែនេះ
:
0218589
សរុប
:
014278444