ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិប្រាសាទពិភពលោកពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2020 02:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។ ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។

នាឱកាសចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក្រុមការងារបានសិក្សារួមគ្នារកដំណោះស្រាយដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនអំឡុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចចំនួនដើម្បីរៀបចំបរិវេណប្រាសាទតាសោមឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។

គួររំឭកថា អង្គការមូលនិធិប្រាសាទពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោមចាប់ពីឆ្នាំ ២០០០ រហូតដល់ ឆ្នាំ ២០១២។ យ៉ាងណាក៏ដោយ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័ននេះសង្កេតឃើញថា មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្តដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត៕











អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 22 ខែ មករា ឆ្នាំ2021 )
សេចក្ដីប្រកាសព័ត៌មានស្ដីពីការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវនៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។--

គោលបំណងនៃការរៀបចំនេះ គឺដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។

អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...380381បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2852
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
59908
ខែនេះ
:
0217797
សរុប
:
014277652