ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកសិក្ខាសាលាស្តីអំពីដំណើរការគ្រប់គ្រងបរិស្ថានអង្គរ

បានផ្សាយនៅ ថ្ងៃទី 05 ខែ វិច្ឆិកា ឆ្នាំ2020 07:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅសាលសន្និសីទអង្គរនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំបើកសិក្ខាសាលាស្តីអំពីការដំណើរការគ្រប់គ្រងបរិស្ថានអង្គរ ដល់មន្រ្តី-បុគ្គលិក មកពីនាយកដ្ឋានផ្សេងៗចំណុះឱ្យអាជ្ញាធរជាតិអប្សរាប្រមាណ១០០នាក់ចូលរួម។

សិក្ខាសាលានេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់បរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈមមុខ និងកែលម្អប្រព័ន្ធគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។

ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ មានផលប្រយោជន៍នៃការអនុវត្តន៍ប្រពន្ធ័គ្រប់គ្រងអង្គរ រួមមាន ១. ការបន្ថយការចំណាយផ្សេងៗ (ដោយសំចៃ ប្រើឡើងវិញ ច្នៃវិញ) ២. គោរពច្បាប់បញ្ញត្តិបរិស្ថាន ៣. ផ្តល់ការប្រាស្រ័យទាក់ទងល្អ ផ្ទៃក្នុងផ្ទៃក្រៅ ៤. ការពារ និងបង្ការផលប៉ះពាល់អាក្រក់ជាមុន(ឧទាហរណ៍ ភ្លើងឆេះព្រៃ) ៥. ចំណាប់អារម្មណ៍ល្អទៅបេតិកភណ្ឌអង្គរ(នៃភ្ញៀវទេសចរ) ៦. ថែរក្សាសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ៕

មានមតិសំណេះសំណាល បើកកម្មវិធី ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានបានលើកឡើងថា ការងារបរិស្ថានមិនមែនជាការងាររបស់អង្គភាពណាមួយ ឬបុគ្គលណាមួយឡើយ គឺជាការងាររួម។ បើយើងយល់ពីបរិស្ថាន យើងធ្វើកិច្ចការនេះបានល្អ នោះយើងនឹងបានលទ្ធផលល្អ។ ដូច្នោះហើយបានជាអាជ្ញាធរជាតិអប្សរាបានបង្កើតនូវអង្គភាពមួយហៅថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដែលចូលរួមសហការយ៉ាងស្អិតរមួតជាមួយនាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តមបន្តថា ហេតុអ្វីការងារមានភាពសំខាន់ ? ពីព្រោះថា មកដល់ថ្ងៃនេះអាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនប័ត្រ ISO 4001 ចំនួន៥ដងមកហើយ។ វិញ្ញាបនបត្រ នេះជារង្វាស់ផង និងជាត្រីវិស័យផង សម្រាប់ការអនុវត្តការងារដែលមានប្រសិទ្ធិភាពទ្វេឡើង។

ក្រៅពីនោះ សិក្ខាសិលាស្តីពីដំណើរការការគ្រប់គ្រងបរិស្ថានអង្គរ បានធ្វើបទបង្ហាញទាក់ទងនឹងការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងអង្គរ និងបានផ្តល់ឱកាសឲ្យសិក្ខាកាមទាំងអស់ដែលមានចម្ងល់នានា អាចសួរទៅអ្នកតំណាងគ្រប់គ្រងបរិស្ថាន និងវាគ្មិនដែរ៕


















អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 22 ខែ មករា ឆ្នាំ2021 )
សេចក្ដីប្រកាសព័ត៌មានស្ដីពីការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវនៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។--

គោលបំណងនៃការរៀបចំនេះ គឺដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។

អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...380381បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3900
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
60956
ខែនេះ
:
0218845
សរុប
:
014278700