ព័ត៌មានថ្មីៗ

ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចចំនួន២៥៧សំណើ

បានផ្សាយនៅ ថ្ងៃទី 03 ខែ វិច្ឆិកា ឆ្នាំ2020 12:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់រមណីដ្ឋានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥៧សំណើ ក្នុងចំណោម៣៦៥សំណើ។

ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង២៦សំណើ ស្រុកអង្គរធំចំនួន៩៤សំណើ ស្រុកពួកចំនួន២៨សំណើ ស្រុកបន្ទាយស្រីបានចំនួន៣៧សំណើ និងក្រុងសៀមរាបចំនួន៧២សំណើ។

រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។

ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។

ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ ក្រុមការងារក៏បានចូលរួមក្នុងកិច្ចការងារមនុស្សធម៌ ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកាដែរ៕















អត្ថបទ: លោក យី សូថា
រូបភាព: ក្រុមការងារសហគមន៍
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 22 ខែ មករា ឆ្នាំ2021 )
សេចក្ដីប្រកាសព័ត៌មានស្ដីពីការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវនៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។--

គោលបំណងនៃការរៀបចំនេះ គឺដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។

អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...380381បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
2819
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
59875
ខែនេះ
:
0217764
សរុប
:
014277619