NEWS

ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្តបន្តរៀបចំអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌

Published on 10 October 2020 09:25 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បន្តប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលេីខ្លឹមសារ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលដឹកនាំកិច្ចប្រជុំនៅពេលនោះ មានប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះ ការរៀបចំទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្ត កំពុងដំណើរការដោយរលូន និងសម្រេចបាននូវសមិទ្ធផលច្រើនគួរជាទីមោទន។ បើតាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយករង បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានបើកឱ្យអ្នកលក់ដូរក្នុងស្រុកដែលផ្លាស់ពីមុខអង្គរនិងត្រពាំងសេស អាចចូលលក់នៅទីតាំងថ្មីដែលមានសោភ័ណ ផាសុកភាព និងរបៀបរៀបរយ បានដាក់ឱ្យដំណើរការនៃបង្គន់អនាម័យដ៏ទំនើប រៀបចំផ្លូវដើរមុខអង្គរ និងកំពុងដំណើរការចាត់កៅស៊ូផ្លូវថ្នល់ ព្រមទាំងរៀបចំសួនច្បារដ៏ស្រស់ស្អាត។

លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍រៀបចំទីលានបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រី និងកំពុងចូលរួមផ្តល់ប្រឹក្សាយោបល់លើគម្រោងខាងលើនេះ មានចំណាប់អារម្មណ៍ថា ទីលានបដិសណ្ឋារកិច្ចនៅតាមប្រាសាទមួយៗ គឺសំខាន់ណាស់ ហើយការរៀបចំនៅអង្គរវត្តកាន់តែពិសេស ព្រោះជាមុខមាត់របស់ប្រទេសជាតិ ក៏ដូចជាតំណាងឱ្យបេតិកភណ្ឌជាតិទាំងមូល។ លោកជំទាវបន្ថែមថា បំណងសំខាន់នៃការរៀបចំទីលាននេះ គឺដើម្បីបញ្ជៀសការកកស្ទះរបស់ទេសចរ និងធ្វើឱ្យទេសចរមានអារម្មណ៍សប្បាយរីករាយពេលមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្រ្ត អារ្យធម៌ និងវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល៕










អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។
រយៈពេល៣ថ្ងៃ ក្រោយពីចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
នៅក្នុងពេលវេលាពោរពេញដោយសមានទុក្ខ និងសេចក្ដីសោកស្ដាយជាពន់ពេកនេះយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រមបំផុតជាមួយ លោកជំទាវ និង ក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អុឹង ហឿន
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...364365NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
123350
Yesterday
:
93709
This Week
:
331379
This Month
:
0649504
Total
:
013631818