ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំផ្លូវចូលរមណីយដ្ឋានភ្នំក្បាលស្ពានដែលរងការបំផ្លាញដោយសារទឹកភ្លៀង

បានផ្សាយនៅ ថ្ងៃទី 08 ខែ តុលា ឆ្នាំ2020 10:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ផ្លូវចូលនិងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើងទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតជាខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញចូល។

អាជ្ញាធរជាតិអប្សរាក្រោមការអនុវត្តការងារផ្ទាល់ពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ កាលពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានរៀបចំបំពេញដីលើផ្លូវដែលខូចខាត លុបគ្រលុកទឹកដក់ និងកន្លែងទឹកភ្លៀងហូរច្រោះ ឱ្យមានភាពរាបស្មើ ជាប់មាំជាងមុន ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរនិងរក្សាសោភ័ណភាពនៃរមណីយដ្ឋាននេះ៕





















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0879
ម្សិលមិញ
:
10672
សប្តាហ៍នេះ
:
61163
ខែនេះ
:
0145317
សរុប
:
014205172