NEWS

អាជ្ញាធរជាតិអប្សរាសម្រេចបញ្ឈប់បុគ្គលិកដែលប្រព្រឹត្តិខុសនឹងច្បាប់ចេញពីស្ថាប័ន

Published on 08 October 2020 10:13 PM Post By ៖ Apsara National Authority
យោងតាមសេចក្តីសម្រេចរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះហត្ថលេខាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានសម្រេចលុបឈ្មោះ លោក សៀវ សុមិត្រា ជាបុគ្គលិកបម្រើការងារនៅក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តិខុសធ្ងន់ធ្ងរនឹងច្បាប់ស្ថាប័ន ក៏ដូចជាច្បាប់សង្គម ចេញពីស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាពរចាប់ពីថ្ងៃចេញផ្សាយសេចក្តីជូនដំណឹងនេះតទៅ។

ករណីបុគ្គល សៀវ សុមិត្រា ប្រព្រឹត្តិនូវកំហុសឆ្គងអ្វីផ្សេង អំពីថ្ងៃនេះទៅ ពុំទាក់ទងនឹងស្ថាប័នអាជ្ញាធរជាតិអប្សរាទៀតឡើយ៕






ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0872
Yesterday
:
10672
This Week
:
61156
This Month
:
0145310
Total
:
014205165