NEWS

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់សិក្ខាកាមចំនួន១២០នាក់

Published on 07 October 2020 02:34 PM Post By ៖ Apsara National Authority
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមរយៈពេល១ខែ ចាប់ពីខែតុលាដល់ខែវិចិ្ឆកា ឆ្នាំ២០២០ ដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនិងគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមជំនាន់ទី១នៃអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងនិងកសាងសមត្ថភាពបុគ្គលិក ភ្នាក់ងារ និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារនៅតាមការដ្ឋាន តំបន់ប្រាសាទ និងក្នុងព្រៃ ដើម្បីបង្ការនិងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងនៅពេលបំពេញការងារ។

កញ្ញា ហ៊រ រិទ្ធារី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឱ្យដឹងថា រយៈពេល១ខែនៃវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងចំនួន០៦វគ្គ ក្នុង១វគ្គមានសិក្ខាកាមចំនួន២០នាក់ មកពីនាយកដ្ឋានគោលដៅបំពេញការងារសំខាន់ៗក្នុងនិងក្រៅតំបន់អង្គរ។ មេរៀនសំខាន់ៗមាន៖ តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះ ស្ថានភាពដំណេក សន្លប់ CPR ស្លាក់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ការពុល ប្រកាច់ ពស់ចឹក ឆ្កែខាំ របួស ការហូរឈាមគ្រប់ប្រភេទ ការឃាត់ឈាម ការបាក់ឆ្អឹង ការដឹកជញ្ជូន និងករណីផ្សេងៗទៀត។ វគ្គបណ្តុះបណ្តាលនេះ ក៏អនុវត្តន៍ដោយគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ដែរ ដើម្បីសុវត្ថិភាពរបស់ក្រុមការងារគ្រប់គ្នា។

លោក លិវ ឡន មន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រៀបចំវគ្គនេះឡើង។ នេះជាគំនិតដ៏ល្អបំផុត ដើម្បីរួមចំណែកផ្តល់ចំណេះដឹងដល់សិក្ខាកាមទៅតាមចំណេះនិងជំនាញដែលខ្លួនមាន ដើម្បីឱ្យពួកគាត់យកទៅផ្សព្វផ្សាយបន្ត និងប្រើប្រាស់នូវចំណេះដឹងទាំងនេះឱ្យមានប្រយោជន៍ក្នុងការជួយសង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់៕























អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។
អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
5770
Yesterday
:
5260
This Week
:
18940
This Month
:
0176829
Total
:
014236684