ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 03 ខែ តុលា ឆ្នាំ2020 10:20 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍អំពីហានីភ័យប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ បានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោក លឹម ស្រ៊ូ ប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអំពីហានីភ័យប្រាសាទ មានភ្នាក់ងារទេសចរណ៍ចូលរួមចំនួន១៥៥នាក់ នៅតាមប្រាសាទសំខាន់ៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប និងប្រាសាទបាគង។

លោក លឹម ស្រ៊ូ បន្តថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនសិក្ខាកាមទាំងអស់អំពីតួនាទីរបស់ភ្នាក់ងារទេចរណ៍ ការពន្យល់ពីអ្នកជំនាញជាតិ-អន្តរជាតិអំពីប្រវត្តិសាស្ត្រទូទៅនៃឧទ្យានអង្គរ ប្រវត្តិនៃការអភិរក្សនិងការជួសជុលប្រាសាទ ការចុះពិនិត្យទីតាំងដែលមានហានីភ័យផ្ទាល់ និងវិធានការការពារដើម្បីសង្គ្រោះប្រាសាទ។ តាមរយៈមេរៀនទាំងនេះ គឺដើម្បីឱ្យភ្នាក់ងារទេសចរណ៍មានមូលដ្ឋានជាគ្រឹះខ្លះៗ អាចចូលរួមអង្កេត ផ្តល់ព័ត៌មាន និងរួមចំណែកផ្តល់សញ្ញាព័ត៌មានដល់ភ្ញៀវទេសចរបានជ្រាបនិងទប់ស្កាត់ហានីភ័យផ្សេងៗនៅតាមប្រាសាទ។

មានប្រសាសន៍នាឱកាសបិទវគ្គបណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍នៅប្រាសាទបាគង ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសក៍ទាំងអស់ដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ក្រុមការងារ ហើយសង្ឃឹមថាក្រុមការងារដែលបានយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាល នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកចំណេះដឹងថ្មីនេះបន្តទៀតប្រកបដោយផ្លែផ្កាល្អក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពល្អប្រសើរក្នុងតំបន់អង្គរ៕




























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
8645
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
28833
ខែនេះ
:
0346958
សរុប
:
013329272