ព័ត៌មានថ្មីៗ

ក្រុមកម្មករកំពុងមមាញឹកជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 02 ខែ តុលា ឆ្នាំ2020 11:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទមេបុណ្យខាងលិច កំពុងចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗ ក្រោយពេលមានការជួសជុលចាប់ពីឆ្នាំ២០១២ មក។ បច្ចុប្បន្ន ក្រុមកម្មករកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីឱ្យគម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទមេបុណ្យខាងលិចនេះ ប្រព្រឹត្តិទៅតាមការគ្រោងទុក និងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទៅទស្សនា។

សូមអញ្ជើញទស្សនា ទិដ្ឋភាពនៃការដ្ឋានប្រាសាទមេបុណ្យខាងលិច នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលថតដោយលោក ហ៊ុំ រិទ្ធី នៃនាយកដ្ឋានផ្សព្វផ្សាយ ដូចតទៅ




































អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0775
ម្សិលមិញ
:
10672
សប្តាហ៍នេះ
:
61059
ខែនេះ
:
0145213
សរុប
:
014205068