ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើដល់សាធារណជនជាង៣ពាន់ដើមនៅចុងខែកញ្ញានេះ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2020 03:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កូនឈើជាបន្តបន្ទាប់ បានចែកជូនដល់សាធារណជនដែលបានមកស្នើសុំដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ តួយ៉ាង រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើចំនួន ៣,២៧៧ដើម។

កូនឈើដែលបានផ្តល់ជូននៅពេលនោះរួមមាន៖

- ផ្តល់កូនឈើជូនលោក ឆាន់ សុផល ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភូមិពង្រ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនលោក ឆេង ឡុច ចំនួន៥០០ដើម ដើម្បីយកទៅដាំព័ន្ធជុំវិញត្រពាំងរួមពើកពុល ស្ថិតក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនលោក តិល សុវីរៈ ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តកោះពងសត្វ វត្តកំព្រីង និងវត្តភ្នាត ក្នុងខេត្តបន្ទាយមានជ័យ។

- ផ្តល់កូនឈើជូនតំណាងសាលា JPA ចំនួន៦០០ដើម ដើម្បីយកទៅដាំលើដីទំនេរក្នុងបរិវេណសាលារៀននេះ ស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនលោក ប៉ុច ពុំ ចំនួន១១០ដើម ដើម្បីយកទៅដាំនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនលោក លឹង ទត ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តេព្រះនង័្គល ស្ថិតក្នុងភូមិព្រះនង័្គល ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

- ផ្តល់កូនឈើជូនអ្នកស្រី សូ គឹមលាង ចំនួន១០០ដើម ដើម្បីយកទៅដាំតាមរបងដីចម្ការ ស្ថិតក្នុងភូមិឃុនរាមចាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនតំណាងធនាគារអេស៊ីលីដា ភីអិលស៊ី សាខាខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវិទ្យាល័យ ស្នាតេជោ៣១៧ ស្ថិតក្នុងភូមិស្នាតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

- ផ្តល់កូនឈើជូនតំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួន៧០០ដើម ដើម្បីយកទៅដាំលម្អនៅតាមដងផ្លូវជាតិ សាលារៀន និងក្នុងបរិវេណវត្តអារាមនានា ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

- ផ្តល់កូនឈើជូនលោក អ៊ឹម សុខរិទ្ធី បម្រើការងារនៅអាជ្ញាធរជាតិអប្សរា ចំនួន៣៧ដើម។

- ផ្តល់កូនឈើជូនលោក សោម ប៊ុតរស្មី បំរើការងារនៅអាជ្ញាធរជាតិអប្សរា ចំនួន២០ដើម។

- ផ្តល់កូនឈើជូនលោក រឿន ចំណាន បម្រើការងារនៅអាជ្ញាធរជាតិអប្សរា ចំនួន៦០ដើម ដើម្បីយកទៅដាំនៅខេត្តកំពង់ឆ្នាំង។

- ផ្តល់កូនឈើជូនឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមមេធាវីជួយការងារច្បាប់អាជ្ញាធរជាតិអប្សរា ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅតាមសាលារៀននានាក្នុងឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង៕

















អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន ដែលរងនូវការទ្រុឌទ្រោម ដោយអាកាសធាតុនិងអាយុកាល ត្រូវបានអាជ្ញាធរជាតិអប្សរារុះរើចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីជួសជុលពង្រឹងស្ពាននេះឡើងវិញ សម្រាប់ឱ្យភ្ញៀវទេចចរណ៍ឆ្លងកាត់ដោយងាយស្រួល ហើយមានសុវត្តិភាពក្នុងការទៅលេងកម្សាន្តនៅរមណីយដ្ឋាននេះ។
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៧១ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៨០សំណើ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេស នៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាននិងក្រៅឧទ្យានអង្គរបានចំនួន៣៩១គ្រួសារ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរមានចំនួន៣៨៣គ្រួសារមាន
ក្រុងសៀមរាបចំនួន១១៧គ្រួសារ
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
ដើមដំបូងមុន12345...365366បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
5296
ម្សិលមិញ
:
9740
សប្តាហ៍នេះ
:
90293
ខែនេះ
:
0035049
សរុប
:
013726503