NEWS

អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំចម្ការដើមព្នៅអភិរក្សពូជព្នៅចម្រុះនៅប្រទេសកម្ពុជា

Published on 25 September 2020 01:18 PM Post By ៖ Apsara National Authority
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រាប់ពីគម្រោងរៀបចំចម្ការដើមព្នៅនេះ ក្នុងឱកាសចូលរួមដាំដើមព្នៅចំនួន៨៤ដើម នៅបរិវេណខាងជើងកសិន្ធុអង្គរវត្ត ដោយមានការនិមន្តចូលរួមពីព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ដើម្បីលើកនូវគុណតម្លៃនៃរុក្ខជាតិដើមព្នៅ។ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយក ចម្ការព្នៅនេះគ្រោងរៀបចំនៅខាងជើងក្រុងអង្គរធំ។

អាជ្ញាធរជាតិអប្សរាបានចូលរួមសហការដ៏រីករាយជាមួយគម្រោងដាំដើមព្នៅឡើងវិញនៅតំបន់អង្គរ ដែលជាគំនិតផ្តួចផ្តើមដ៏ជ្រះថ្លារបស់ព្រះមហាវិមលធម្ម ពិន សែម ដែលព្រះអង្គមានបំណងបំផុសឱ្យពលរដ្ឋខ្មែរយល់ពីសារប្រយោជន៍នៃរុក្ខជាតិមួយនេះ។ ព្រះចៅអធិការវត្តរាជបូណ៌ មានព្រះបន្ទូលបន្ថែមថា ព្នៅ មានសារប្រយោជន៍ទាំងការបរិភោគ ជាឱសថ និងជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍។ រីឯការយកមកនាំនៅមុខអង្គរវត្តនេះ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដោយសារព្រះអង្គចង់ឱ្យព្នៅជាផ្នែកមួយទាក់ទងភ្ញៀវទេសចរ ព្រោះថាផ្ការបស់វាមានក្លិនប្រអូបនារយៈពេលពេញមួយខែនារដូវចេញផ្កាម្ដងៗ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន
ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញផ្នែកព្រៃឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តវិធានការបន្ទាន់ ក្រោយពីសហការជាមួយផ្នែកពាក់ព័ន្ធពិនិត្យឃើញដើមឈើចំនួន២២ដើមមានហានិភ័យខ្ពស់នៅក្នុង និងក្រៅបរិវេណប្រាសាទបន្ទាយសំរ៉ែ ដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់អាយុជីវិតភ្ញៀវទេសចរ ប្រជាពលរដ្ឋ តូបលក់ដូរ និងរចនាសម្ព័ន្ធប្រាសាទជាដើម។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានជួសជុលកំណាត់ផ្លូវវង់ធំចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតដែលមានប្រវែង១៨00ម៉ែត្រ។ នេះគឺជាការបន្តការជួសជុលពីឆ្នាំ២០១៩ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលកែលម្អកំណាត់ផ្លូវវង់ធំ ចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង៥គីឡូម៉ែត្រ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2340
Yesterday
:
7300
This Week
:
02340
This Month
:
0160229
Total
:
014220084