ព័ត៌មានថ្មីៗ

សកម្មភាពដាំកូនឈើរបស់ក្រុមភ្នាក់ងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2020 02:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងគម្រោងស្ដារឡើងវិញនូវគម្របព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក្រុមភ្នាក់ងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានបន្តចុះដាំកូនឈើឡើងវិញនៅតំបន់ដែលរងការទន្រ្ទាន កាប់បំផ្លាញដោយខុសច្បាប់។ ជាក់ស្ដែង ការដាំកូនឈើទាំងនោះរួមមាន៖

១. ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងភ្នាក់ងារព្រៃឈើ បានដាំកូនឈើចំនួន២ទីតាំងផ្សេងគ្នាសរុប៣៨០ដើម ដែលមានទីតាំងស្ថិតនៅ ជាប់ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌច្រកខាងកើតប្រាសាទអង្គរវត្តដាំចំនួន ១៧០ដើម និងទីតាំងជាប់ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌជាប់ផ្លូវ៦០ម៉ែត្រដាំចំនួន ២១០ដើម។

២. ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ភ្នាក់ងារព្រៃឈើបេងមាលា បានចុះដាំកូនឈើចំនួន១០០ដើម នៅប្រាសាទជ្រៃ។ ថ្ងៃទី២៨ ខែសីហា បន្តចុះដាំកូនឈើមួយចំនួនតាមតំបន់គោលដៅដូចជា ទីតាំងទី១ ប្រាសាទជ្រៃបានដាំចំនួន ១០០ដើម។ ទីតាំងទី២ ប្រាសាទកន្សែងបានដាំចំនួន ១១៥ដើម។ ទីតាំងទី៣ ប្រាសាទគង់ភ្លុកបានដាំចំនួន៨៥។ សរុបកូនឈើទាំងអស់មានចំនួន ៣០០ដើម៕

















អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0593
ម្សិលមិញ
:
14672
សប្តាហ៍នេះ
:
59966
ខែនេះ
:
0000593
សរុប
:
012982907