NEWS

គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម

Published on 28 August 2020 12:24 PM Post By ៖ Apsara National Authority

ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ក្នុងការផលិតឯកសារវីដេអូក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោងដែលមានឈ្មោះថា «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ ក្រុមការងារនៃសារព័ត៌មានថ្មីៗ ដែលមានកិច្ចសហការ និងការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមចុះមកផលិតព័ត៌មានឯកសារនានាដែលទាក់ទងក្នុងតំបន់រមណីយដ្ឋានអង្គរ។

នៅថ្ងៃចាប់ផ្តើមនៃកម្មវិធី ក្រុមសារព័ត៌មានថ្មីៗ បានធ្វើកិច្ចសម្ភាស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ពីគោលបំណងរួមនៃកម្មវិធី ក៏ដូចជាផលិតឯកសារស្ដីពីកំពែង ការសម្អាតប្រាសាទជាដើម។ល។ កម្មវិធីនេះ នឹងបន្តចុះមកផលិតឯកសារវីដេអូជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាងទាក់ទងនឹងតំបន់រមណីយដ្ឋានអង្គរ។

អង្គរ និងលើសពីនេះ...! គឺជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ធម្មជាតិ (សត្វ និងព្រៃ) បុរាណដ្ឋាន តំបន់ប្រវត្តិសាស្រ្ដ ម្ហូបអាហារ សម្លៀកបំពាក់។ល។ ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ដោយមានការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្រ្ដទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាពីរភាសា មានភាសាខ្មែរ និងអង់គ្លេស៕

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។

ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

FirstPrev12345...357358NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
2258
Yesterday
:
8188
This Week
:
39081
This Month
:
0192590
Total
:
012962022