NEWS

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គររៀបចំផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាន-អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំឆ្នាំ

Published on 27 August 2020 09:55 PM Post By ៖ Apsara National Authority

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដឹកនាំកិច្ចប្រជុំស្តីអំពី «ការផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាននិងអនុប្រធានភ្នាក់ងារទេសចរណ៍» ដែលធ្វើឡើងជាទៀងទាត់រៀងរាល់មួយឆ្នាំម្តងសម្រាប់គ្រប់គោលដៅទាំងអស់។

ឯកឧត្តម សុខ សង្វារ មានប្រសាសន៍ថា៖ ការផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាននិងអនុប្រធានភ្នាក់ងារទេសចរណ៍ ពុំមែនជារឿងថ្មីនោះទេ គឺយើងតែងតែធ្វើជារៀងរាល់មួយឆ្នាំម្តង។ ការធ្វើដូចនេះ គឺដើម្បីឱ្យភ្នាក់ងារទេសរណ៍ទាំងអស់មានការអភិវឌ្ឍសមត្ថភាព ទទួលបានបទពិសោធន៍ថ្មីៗពីការងារគ្រប់គ្រងទេសចរនៅតាមបណ្តាប្រាសាទតូចធំ ពង្រឹងប្រសិទ្ធភាពការងារ និងបញ្ជៀសការបង្កើតបក្សពួកនិយម ដោយសារស្ថិតនៅទីតាំងតែមួយដដែលៗយូរពេក។

ដើម្បីប្រសិទ្ធភាពការងារឱ្យស្របទៅនឹងវិសាលភាពតូចធំនៃប្រាសាទក្នុងតំបន់អង្គរ បូកនឹងសមត្ថភាពប្រធាន អនុប្រធានភ្នាក់ងារទេសចរណ៍ទាំងអស់មិនស្មើនោះ ការផ្លាស់ប្តូរទីតាំងឈរជើងម្តងៗគឺធ្វើឡើងដោយថ្នាក់ដឹកនាំ ដែលបានសង្កេតពិនិត្យហ្មត់ចត់លើអត្តចរិត សមត្ថភាពការងារជាក់ស្តែង និងចាត់តាំងទៅតាមទំហំការងាររបស់ប្រាសាទ រួមទាំងបទពិសោធន៍របស់ភ្នាក់ងារផ្ទាល់ ដែលចាំបាច់ត្រូវតែមានសមត្ថភាព ក្លាហាន និងឧស្សាហ៍ខ្លាំងទើបអាចទប់ស្កាត់សកម្មភាពអវិជ្ជមានរបស់ភ្ញៀវទេសចរបាន។

យោងតាមលទ្ធផលដែលបានពីការផ្លាស់ប្តូរទីតាំងនេះ ឯកឧត្តមសង្កេតឃើញថា ភ្នាក់ងារទេសចរណ៍ទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមពីទីតាំងការងារថ្មី និងក្រុមមនុស្សថ្មីៗដែលខ្លួនទៅធ្វើការជាមួយ សមត្ថភាពពួកគាត់មានការអភិវឌ្ឍឡើងជាលំដាប់ ហើយការងារកាន់តែមានប្រសិទ្ធភាពជាងមុន ដោយពួកគាត់អាចនាំយកបទពិសោធន៍ពីទីតាំងការងារផ្សេងៗទៅប្រៀបធៀបគ្នា និងស្វែងរកចំណុចល្អៗមកអនុវត្ត៕





















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនៅភូមិធម្មជាតិរុនតាឯក ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានសកម្មភាពការងារផ្សេងៗដែលក្រុមការងារនៅទីនោះបានកំពុងតែអនុវត្ត ព្រមទាំងផ្តល់យោបល់គន្លឹះបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម៕
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
FirstPrev12345...357358NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
8709
Yesterday
:
9928
This Week
:
18637
This Month
:
0172146
Total
:
012941578