NEWS

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើជិត២ពាន់ដើមទៀតទៅសាធារណជន

Published on 27 August 2020 09:42 PM Post By ៖ Apsara National Authority

ក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់ផ្សេងៗ។ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ កូនឈើជិត២ពាន់ដើមបន្ថែម បានចែកចាយដល់សាធារណជន។ កូនឈើដែលបានផ្តល់ជូននោះរួមមាន៖

១. ផ្តល់កូនឈើជូនលោក ឡាច វិបុល នាយកអនុវិទ្យាល័យបាគងម៉ូតវ៉ានី ចំនួន១៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណអនុវិទ្យាល័យ ដែលមានទីតាំងនៅក្បែរប្រាសាទបាគង ក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

២. ផ្តល់កូនឈើជូនលោក អ៊ាម ជឿម នាយកសាលាបឋមសិក្សាពោធិ៍រស្មីសង្គម ចំនួន១០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលារៀន ស្ថិតក្នុងភូមិកំពង់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

៣. ផ្តល់កូនឈើជូនតំណាងគ្រឺះស្ថានអង្គរចំនួន ចំនួន៤៨ដើម ដើម្បីយកទៅដាំតាមបណ្តោយផ្លូវរណបផ្លូវ៦០ម៉ែត្រ ស្របមាត់ប្រឡាយដែលទើបជួសជុលកែលំអរួច ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៤.ផ្តល់កូនឈើជូនលោក អ៊ូច ឆ័ត្រា បម្រើការងារនៅនាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យនៃអាជ្ញាធរជាតិអប្សរា ចំនួន៦០ដើម ដើម្បីយកទៅដាំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

៥. ផ្តល់កូនឈើជូនលោក ទាន រ៉ាត់ ចំនួន៣០ដើម ដើម្បីយកទៅដាំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៦. ផ្តល់កូនឈើជូនតំណាងរដ្ឋបាលឃុំប្រីយ៍ ចំនួន៦០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណអង្គភាពចំណុះរដ្ឋបាលឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប រួមមាន សាលាបឋមសិក្សាប្រីយ៍ សាលាបឋមសិក្សាក្រូចចារ សាលាបឋមសិក្សាត្រាំសសរ អនុវិទ្យាល័យប្រីយ៍ និងមណ្ឌលសុខភាពប្រីយ៍។

៧. ផ្តល់កូនឈើជូនតំណាងរដ្ឋបាលឃុំស្វាយចេក ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលារៀន និងវត្តស្លាតរំជ័យ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។

ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

FirstPrev12345...357358NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
12
Today
:
2100
Yesterday
:
8188
This Week
:
38923
This Month
:
0192432
Total
:
012961864