NEWS

អាជ្ញាធរជាតិអប្សរានឹងបន្តចែកកូនឈើដល់សាធារណជនទូទៅឲ្យបាន១១ម៉ឺនដើម

Published on 12 August 2020 02:14 PM Post By ៖ Apsara National Authority
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ កូនឈើទាំង៧ម៉ឺនដែលបានចែកជូនសាធារណជននោះ មានដូចជា កូនឈើគ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿងរាជ គុយ សិរមាន់ ផ្ញៀវ អង្គារដី ផ្កាក្ងោកតូច ផ្កាក្ងោកធំ ផ្កាឥន្ទនេល ផ្កាអង្គាបុស្ស។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារ៉ាម និងសាធារណជនទូទៅធ្វើការទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរាឲ្យបានមុនពាក់កណ្តាលខែកញ្ញា ដើម្បីទទួលយកកូនឈើទៅដាំតាមទីតាំងចាំបាច់របស់ខ្លួន ដោយដាក់ពាក្យស្នើសុំកូនឈើនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា៕





















អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។
ការសិក្សាស្រាវជ្រាវ លើកុលាលភាជន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និងជីវភាពរបស់មនុស្សជំនាន់មុនៗ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ។ តាំងពីឆ្នាំ២០១៥មក អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិតលើបំណែកកុលាលភាជន៍ទាំងនោះ។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
21
Today
:
10163
Yesterday
:
28262
This Week
:
255909
This Month
:
0255909
Total
:
015325713