NEWS

កូនឈើចំនួន១,៤០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាផ្តល់ជូនដល់ស្ថាប័នក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

Published on 06 August 2020 06:45 PM Post By ៖ Apsara National Authority

តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។

កូនឈើចម្រុះចំនួន១,៤០០ដើម បានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជាតំណាងវត្តអារាម និងស្ថាប័ន ដែលបានដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរជាតិអប្សរា។ ការផ្តល់ជូននោះរួមមាន ជូនលោកស្រី មៀន សារិទ្ធ តំណាងវត្តឧទុម្ពរ ហៅវត្តល្វា ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកពួក ចំនួន ៨០០ដើម។ ជូនលោក តុប ច័ន្ទសុឫទ្ធី តំណាងវត្តអន្លង់ថ្ងាន់ ភូមិបង់បត់ ឃុំបត់ត្រង់ ស្រុកមណ្ឌលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១០០ដើម។ ជូនតំណាងទីបញ្ជាការយោធភូមិភាគទី៤ ចំនួន ៥០០ដើម យកទៅដាំនៅទីធ្លាសាលាពលទាហានទី៤ ស្ថិតនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដើមឈើដែលបានផ្តល់ជូននៅពេលនោះ រួមមាន កូនឈើគ្រញូង បេង ធ្នង់ រំដួល ឈើទាល លឿងរាជ និងស្ដៅ៕












អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
12
Today
:
3424
Yesterday
:
9096
This Week
:
53175
This Month
:
0147854
Total
:
012917286