NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែកក្ដដា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 11 July 2020 03:24 PM Post By ៖ Apsara National Authority
១៖ លោកជំទាវ ភឿង សកុណា ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគាររីជិនស៊ីអង្គរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចូលរួមពីបណ្តាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៅតាមបណ្តាស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានា ដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥។ គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះ ដើម្បីឆ្លងសេចក្តីព្រាងបឋមផែនការមេខាងលើ និងផ្លាស់ប្តូរយោបល់ឱ្យល្អិតល្អន់ ធ្វើយ៉ាងណាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ និងផ្តល់ផលប្រយោជន៍ ដល់គ្រប់ផ្នែកទាំងអស់នៃសង្គមប្រកបដោយសមធម៌។ ព័ត៌មានលំអិត

២៖ លោកជំទាវ ភឿង សកុណា ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះគ្រូចៅអធិការវត្តរាជបូណ៌
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ នាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម សម្រាប់ការគង់ចាំវស្សារបស់ព្រះសង្ឃ និងដើម្បីឧទ្ទិសកុសលជូនបុព្វការីដែលបានចែកឋានទៅកាន់បរលោក។ ព័ត៌មានលំអិត

៣៖ លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំពិនិត្យការងារពាក់ព័ន្ធផែនការមេវិស័យទេសចរណ៍
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍ ដែលការរៀបចំសៀវភៅផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាបនិងតំបន់រមណីយដ្ឋានអង្គរ ដែលអាចទាក់ទាញទេសចរណ៍បានកាន់តែច្រើនមកតំបន់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក និងអាចបញ្ជៀសរាល់ផលប៉ះពាល់នានាលើផ្នែកបេតិកភណ្ឌ។ ព័ត៌មានលំអិត

៤៖ អាជ្ញាធរជាតិអប្សរានឹងចូលរួមសហការជាមួយអគ្គិសនីកម្ពុជារៀបចំតាំងបង្ហាញនៅសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។ តាមរយៈបទបង្ហាញ និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក ឯកឧត្តម ហង់ ពៅ បានកោតសរសើរនិងគាំទ្រគម្រោងដ៏ល្អមួយនេះ ហើយអាជ្ញាធរជាតិអប្សរា និងសហការ ដើម្បីឱ្យការបង្កើតសារមន្ទីរនេះសម្រេចបាន ដោយភាពជោគជ័យប្រកបដោយប្រណីតភាព និងទុកជាកេរដំណែលប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ។ ព័ត៌មានលំអិត

៥៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ រាល់សំណង់ ឬអគារនានា ដែលមានភាពស្របច្បាប់ គឺអាជ្ញាធរជាតិអប្សរា មិនដែលបដិសេធនោះទេ
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអះអាងថា អាជ្ញាធរជាតិអប្សរា មិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននោះទេ។ នេះគឺជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកថ្ងៃទី៤ ខែកក្កដា របស់វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ នៅលើភ្នំគូលេន ត្រូវភ្លើងឆេះអស់ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត”។ បន្ថែមពីនេះ តាមការបញ្ជាក់ពីអ្នកនាំពាក្យ បច្ចុប្បន្នក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកស្វាយលើ កំពុងធ្វើការជុំវិញរឿងនេះ នឹងគ្រោងទៅពិនិត្យទីតាំងនេះជាក់ស្តែងដោយផ្ទាល់។ ព័ត៌មានលំអិត

៦៖ អាជីវករ៤នាក់ទៀតបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នង នៅបរិវេណមុខប្រាសាទអង្គរវត្ត បានរុះរើដោយស្ម័គ្រចិត្ត គឺ ភោជនីយដ្ឋាន នារីខ្មែរអង្គរ និងភោជនីយដ្ឋាន នគររាជ។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្កនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានយល់ដឹងនិងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឱ្យដំណើរការការងារយ៉ាងរលូន។ នៅចុងខែសីហានេះ អាជីវករនឹងអាចចូលទៅលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងសាងសង់បាន៧០% ហើយក្រុមការងារក៏នឹងបន្តការរុះរើសំណង់ផ្សេងៗទៀត ដែលមានការស្ម័គ្រចិត្តពីម្ចាស់រហូតដល់អស់ក្នុងពេលដ៏ខ្លី។ ព័ត៌មានលំអិត

៧៖ ស្ថានីយ៍បណ្ដុះកូនឈើ៨ហិកតារបស់អាជ្ញាធរជាតិអប្សរា បណ្ដុះប្រភេទពូជឈើកម្រ៥ប្រភេទនៅកម្ពុជា
ដើម្បីជាស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងកិច្ចអភិរក្សក្នុងរមណីយដ្ឋានអង្គរ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរា ក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ បានបណ្ដុះប្រភេទឈើប្រណីតកម្រចំនួន៥ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាង នួន។ ក្នុងមួយឆ្នាំៗស្ថានីយបណ្ដុះកូនឈើ៨ហិកតា អាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះ រហូតដល់ជិត៥ម៉ឺនដើម។ ព័ត៌មានលំអិត

៨៖ សេចក្ដីសម្រេចស្ដីពី ការលុបឈ្មោះបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ ព័ត៌មានលំអិត

ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
FirstPrev12345...337338NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2855
Yesterday
:
5945
This Week
:
26941
This Month
:
0253805
Total
:
012079436