NEWS

អាជ្ញាធរជាតិអប្សរាបន្តជួយសម្រួលដល់ការងារសាងសង់របស់ប្រជាពលរដ្ឋ

Published on 10 July 2020 07:54 PM Post By ៖ Apsara National Authority

តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។

មន្ត្រី-បុគ្គលិកជំនាញបានចុះពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែង ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋមា្ចស់សំណើដល់ទីតាំងផ្ទាល់បានចំនួន៤៣ករណី។ ការពិនិត្យនោះគឺនៅក្រុងសៀមរាបចំនួន១៧ករណី ស្រុកពួកចំនួន៥ករណី ស្រុកបន្ទាយស្រីចំនួន៦ករណី ស្រុកអង្គរធំចំនួន៥ករណី ស្រុកប្រាសាទបាគង ចំនួន៩ករណី និងស្រុកសូទ្រនិគម ចំនួន១ករណី។

ទាក់ទងនឹងការអនុញ្ញាតឱ្យធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចនេះដែរ ចំពោះប្រជាពលរដ្ឋណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់លើការអនុញ្ញាត គឺក្រុមការងារផ្នែកស្ថាបត្យកម្ម ក៏បានជួយរៀបចំគំនូសប្លង់លំនៅដ្ឋានបែបខ្មែរជូនចំនួន៣៣ករណីផ្សេងទៀត ដូចជា៖ នៅក្រុងសៀមរាបចំនួន១០ករណី នៅស្រុកបន្ទាយស្រីចំនួន៦ករណី នៅស្រុកពួកចំនួន២ករណី នៅស្រុកប្រាសាទបាគងចំនួន៩ករណី និងនៅស្រុកអង្គរធំចំនួន៦ករណីដែរ។

ក្រោយពីទទួលបានការអនុញ្ញាតហេីយ អាជ្ញាធរជាតិអប្សរានៅតែបន្តជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋាន។ ជាក់ស្តែងក្នុងរយៈពេលដូចគ្នា ក្រុមការងារនេះបានចុះពិនិត្យចំនួន១១៤គ្រួសារ គឺនៅក្រុងសៀមរាបចំនួន៣០គ្រួសារ ស្រុកប្រាសាទបាគងចំនួន៣២គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៩គ្រួសារ ស្រុកអង្គរធំចំនួន២០គ្រួសារនិងស្រុកពួកបានចំនួន០៣គ្រួសារ។

សូមបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា តែងតែចុះជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕
















អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
FirstPrev12345...337338NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
2788
Yesterday
:
5945
This Week
:
26874
This Month
:
0253738
Total
:
012079369