NEWS

អាជីវករ៤នាក់ទៀតបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត

Published on 06 July 2020 05:08 PM Post By ៖ Apsara National Authority

ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

លោក ញៀន ទឿម ម្ចាស់ភោជនីយដ្ឋាន «នារីខ្មែរអង្គរ» ដែលបានបើកបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១០ឆ្នាំមកនោះ បានយល់ស្រប ពេញចិត្តចូលរួមរុះរើទីតាំងជូនអាជ្ញាធរជាតិអប្សរារៀបចំសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ពន្ធ និងកែលម្អមុខប្រាសាទអង្គរវត្តឱ្យស្រស់ស្អាតជាងមុន។ លោក ក៏បានសម្តែងការសោកស្តាយដែរ តែដើម្បីប្រយោជន៍រួម គឺត្រូវលះបង់ ព្រោះអាជ្ញាធរជាតិអប្សរា ក៏បានប្រគល់ទីតាំងថ្មីមួយសម្រាប់លោកលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចវិញដែរ។

ម្ចាស់ភោជនីយដ្ឋាន «នគររាជ» អ្នកស្រី លី សាវេត ដែលបានប្រកបរបរភោជនីយដ្ឋានជាង២០ឆ្នាំមកហើយបានលើកឡើងថា ខ្ញុំសោកស្តាយក៏សោកស្តាយ ព្រោះធ្លាប់ជាទីតាំងរកចំណូលចិញ្ចឹមជីវិត ធ្លាប់មានអនុស្សាវរីយ៍ច្រើន តែជាកាតព្វកិច្ចខ្ញុំត្រូវចូលរួមលះបង់ដើម្បីអង្គរម្តង ព្រោះអង្គរក៏បានផ្តល់ស្នាមញញឹម ផលកម្រៃ សុភមង្គលសម្រាប់ការរស់នៅរបស់ខ្ញុំច្រើនមកដែរ។ អ្នកស្រីក៏ត្រេកអរចំពោះការរៀបចំសោភ័ណភាពមុខអង្គរវត្ត និងការអនុវត្តច្បាប់រុះរើដោយស្មើភាពគ្នា ហើយលោកស្រីសង្ឃឹមថា ក្រោយការរៀបចំអង្គរវត្ត កាន់តែស្រស់ស្អាតប្លែក ហើយភ្ញៀវទេសចរនឹងកើនឡើងច្រើនពេលជំងឺកូវីដ១៩បានបញ្ចប់។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្កនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានយល់ដឹងនិងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឱ្យដំណើរការការងារយ៉ាងរលូន។ នៅចុងខែសីហានេះ អាជីវករនឹងអាចចូលទៅលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងសាងសង់បាន៧០% ហើយក្រុមការងារក៏នឹងបន្តការរុះរើសំណង់ផ្សេងៗទៀតដែលមានការស្ម័គ្រចិត្តពីម្ចាស់រហូតដល់អស់ពីមុខក្នុងពេលដ៏ខ្លី។ ឯកឧត្ដម បញ្ជាក់ទៀតថា តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ខែកក្កដានេះ មានតូបលក់ដូរ ភោជនីយដ្ឋានធំៗចំនួន១១ខ្នងហើយដែលម្ចាស់បានស្ម័គ្រចិត្តរុះរើ៕
























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន/ កញ្ញា ហ៊ីង ស្រីរ័ត្ន
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
FirstPrev12345...337338NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
2778
Yesterday
:
5945
This Week
:
26864
This Month
:
0253728
Total
:
012079359