NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី១ ខែកក្ដដា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 04 July 2020 08:20 AM Post By ៖ Apsara National Authority
១៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យរៀបចំការងារមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ការងារនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ទីទួលបុរាណដ្ឋានប្រាសាទបាយក្អែក ការដ្ឋានជួសជុលស្ពានហាល ការងាររៀបចំសួនបៃតង ការពង្រីកការដាំកូនឈើ និងគម្រោងសិក្សាលើកបង្គន់អនាម័យខាងត្បូងប្រាសាទអង្គរវត្ត និងការងារនៅប្រាសាទព្រះខ័នជាដើម។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ព័ត៌មានលំអិត

២៖ សេចក្ដីជូនដំណឹងស្ដីពីការប្រើប្រាស់ត្រាថ្មីរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនគ្រប់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ តទៅ អាជ្ញាធរជាតិអប្សរានឹងប្រើប្រាស់ត្រាស្ថាប័នថ្មី ជំនួសត្រាស្ថាប័នចាស់ អនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៣ ចុះថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០។ ព័ត៌មានលំអិត

៣៖ ៦ខែ ដើមឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន សាងសង់សំណង់ស្រាលដល់អ្នកស្រុកអង្គរចំនួន១៩៥៩គ្រួសារ
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ និងអនុញ្ញាត ការជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៩៥៩គ្រួសារ ក្នុងចំណោមសំណើចំនួន២៦៣៩គ្រួសារ។ ការអនុញ្ញាតទាំងនោះ រួមមាន ស្រុកប្រាសាទបាគងចំនួន២១១គ្រួសារ ស្រុកអង្គរធំចំនួន៣០៥គ្រួសារ ស្រុកពួក ចំនួន៤៤២ករណី ក្រុងសៀមរាបចំនួន៣៥១គ្រួសារ និងស្រុកបន្ទាយស្រីចំនួន៦៥០គ្រួសារ។ ព័ត៌មានលំអិត

៤៖ ទោចម្កុដគូទី៣បានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ
នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀត ឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។ ព័ត៌មានលំអិត

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
5179
Yesterday
:
9740
This Week
:
90176
This Month
:
0034932
Total
:
013726386