NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យរៀបចំការងារមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ

Published on 01 July 2020 09:27 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

ដោយចាប់ផ្តើមពិនិត្យនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ឯកឧត្តម អគ្គនាយក បានស្នើដល់ក្រុមការងារពាក់ព័ន្ធនានា សិក្សាពីគម្រោងសង់បង្គន់អនាម័យមួយកន្លែងទៀតក្បែរចំណតរថយន្តបច្ចុប្បន្ន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវទេសចរនាពេលអនាគត។ ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមការងាររៀបចំ និងលើកតម្លៃឡើងវិញនៅទីទួលបុរាណដ្ឋានប្រាសាទបាយក្អែក (វាលខាងស្ដាំដៃមុខប្រាសាទអង្គរវត្ត) ឱ្យក្លាយជាសារមន្ទីរលំហរ ដោយមានដាក់ស្លាកផ្ទាំងព័ត៌មាន ការរៀបចំផ្លូវចូលជាដើម បំណងឱ្យទេសចរ និងអ្នកសិក្សាស្រាវជ្រាវបានដឹងពីប្រវត្តិទីតាំងនោះ។

ឯកឧត្តមអគ្គនាយក ក៏បានចុះពិនិត្យមើលការដ្ឋានជួសជុលស្ពានហាល ដែលស្ថិតក្នុងដំណាក់កាលជិតរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះឯកឧត្តម ហង់ ពៅ បានផ្តល់នូវអនុសាសន៍បន្ថែមដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងបរិវេណប្រាសាទឯណោះវិញ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានបន្តសិក្សា និងផ្តល់អនុសាសន៍បន្ថែមលើការងាររៀបចំសួនបៃតង ការពង្រីកការដាំកូនឈើ និងគម្រោងសិក្សាលើកបង្គន់អនាម័យខាងត្បូងប្រាសាទ ឱ្យមានគំលាតឆ្ងាយបន្ដិចពីប្រាសាទ ដើម្បីឱ្យស័ក្ដិសមជាទីសក្ការដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការចុះត្រួតពិនិត្យការងារក្នុងតំបន់រមណីយដ្ឋានអង្គរនៅប្រាសាទព្រះខ័ន ដែលនៅទីនោះក្រុមការងារក៏សិក្សាពីការរៀបចំកែលម្អបង្គន់អនាម័យ និងការងារអភិរក្សសំណង់ប្រាសាទផងដែរ។ល៕





















អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
FirstPrev12345...338339NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
2880
Yesterday
:
5945
This Week
:
26966
This Month
:
0253830
Total
:
012079461