ព័ត៌មានថ្មីៗ

រុមការងារគ្រប់គ្រងបរិស្ថាន-អង្គរ បើកកិច្ចប្រជុំតាមដាន និងជំរុញការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2020 08:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ សក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញការងារគ្រប់គ្រងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការងារបរិស្ថានមួយចំនួនដែលស្ថាប័ននេះបានធ្វើការកន្លងមក ពិសេសគោលដៅបន្តធ្វើយ៉ាងណាឱ្យការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរដំណើរការដោយរលូន ក្នុងន័យបន្តកិច្ចសហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) លើការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលស្ថាប័ននេះមានតួនាទីជាអ្នកចេញវិញ្ញាបនបត្របញ្ជាក់ពីគុណភាពបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ៕











អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
ទឹកជាច្រើនលានម៉ែត្រគូប ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រមូលរក្សាទុកនៅតាមអាងស្ដុកទឹកនានាក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារការរងនូវឥទ្ធិពលព្យុះពីតំបន់ជុំវិញនារយៈពេលចុងក្រោយនេះ។ ក្នុងការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញនូវអារម្មណ៍ជាទីមោទនបំផុត ក្នុងការប្រមូលទឹកស្ដុកទុកដើម្បីបម្រើកិច្ចការអភិរក្សប្រាសាទ ក៏ដូចជាត្រៀមសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្នុងតំបន់សម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដាន និងសុំយោបល់សម្រេចជារួម លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានា។
បន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បន្តប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលេីខ្លឹមសារ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1745
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
38568
ខែនេះ
:
0192077
សរុប
:
012961509