ព័ត៌មានថ្មីៗ

ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2020 10:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាវត្តអង្គរខាងត្បូង មានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានទាំងពីរខាងលើ បញ្ជាក់ថា នេះជាពេលវេលាដ៏សមស្របដែលត្រូវពង្រឹងសមត្ថភាពភ្នាក់ងារនៅតាមប្រាសាទ ពិសេសផ្នែកការពាររូបភាព និងភ្នាក់ងារទេសចរណ៍ ដើម្បីឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព។ លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះមានចំនួន៣វគ្គសម្រាប់រយៈពេល៩ថ្ងៃ នៅតាមប្រាសាទគោលដៅទាំង៣៩ ដែលមានភ្នាក់ងារចូលរួមទាំងអស់សរុប ៤៦១នាក់។ មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានទី១ ចំណេះដឹងជាមូលដ្ឋាននៃការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា ទី២ គុណតម្លៃរបស់រមណីយដ្ឋានអង្គរ និងទី៣ ការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់ភ្នាក់ងារក្នុងការធ្វើការកន្លងមក។

ថ្លែងក្នុងពិធីបើកនៅពេលនោះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញការគាំទ្រពេញទំហឹងសម្រាប់វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ ពិសេសការពង្រឹងសមត្ថភាពភ្នាក់ងារដែលជាកិច្ចការសំខាន់ផ្សារភ្ជាប់ជាមួយកិច្ចការពារវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបានលើកទឹកចិត្តភ្នាក់ងារទាំងអស់ដែលបានចូលរួមវគ្គសិក្សានេះ ត្រូវតោងចាប់រាល់មេរៀនដែលវាគ្មិនបានបង្ហាញ និងមានជាសំណួរទៅកាន់វាគ្មិននៅកន្លែងណាដែលមិនច្បាស់ ដើម្បីឱ្យពេលការអនុវត្តការងារមានប្រសិទ្ធភាពល្អ។

ឯកឧត្តមអគ្គនាយករងក៏បានរំលឹកសកម្មភាពមិនសមរម្យមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរនារយៈពេលប៉ុន្មានឆ្នាំមក ដែលត្រូវបានចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយបានជះឥទ្ធិពលមិនល្អដល់តម្លៃបេតិកភណ្ឌជាតិយើង។ ឯកឧត្តមបានផ្តាំទៅភ្នាក់ងារទាំងអស់ នៅពេលឃើញភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យក្នុងតំបន់ប្រាសាទ ត្រូវចេះណែនាំ និងហាមឃាត់រាល់ទង្វើមិនសមរម្យទាំងនោះ។ ទង្វើមិនសមរម្យ បានប៉ះពាល់ដល់តម្លៃវប្បធម៌នៃប្រទេសជាតិយើងទាំងមូល៕

















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1690
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
30845
ខែនេះ
:
0257709
សរុប
:
012083340