NEWS

សារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរាបើកទ្វារដំណើរការឡើងវិញ

Published on 03 June 2020 02:45 PM Post By ៖ Apsara National Authority
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។

លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺកូវីដ១៩។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ។

អាជ្ញាធរជាតិអប្សរា នឹងបន្តការបើកទ្វារទស្សនាដោយឥតគិតថ្លៃ ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលការប្រកាសនេះចាប់ផ្តើមពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ដ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្រ្ដបានដឹងពីកម្ពុជា។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ បានអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សូមអញ្ជើញមកទស្សនាសារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរា គឺសារមន្ទីរបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ទេសចរគ្រប់ជាតិសាសន៍អំឡុងពេលមានជំងឺកូវីដ១៩នេះ។ ការការពារនេះ គឺដើម្បីធានាសុវត្ថិភាពទាំងទេសចរ និងបុគ្គលិករបស់សារមន្ទីរ ធ្វើយ៉ាងណាធានាឱ្យបានពីសុវត្ថិភាពនៃការឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍ឡតានី បើកទ្វារពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកទ្វារពីថ្ងៃពុធ ដល់ថ្ងៃចន្ទ៕



















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
1253
Yesterday
:
3859
This Week
:
01253
This Month
:
0243992
Total
:
011706588