NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 30 May 2020 07:03 PM Post By ៖ Apsara National Authority
១៖ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនប្រាំខ្នងហើយដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ៣ខ្នង និងផ្ទះបាយតានីខ្មែរ២ខ្នង។ នៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរ ដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ អានបន្ត

២៖ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាបសូមឲ្យបញ្ឈប់សកម្មភាពសាងសង់នៅវត្តទេពប្រណម
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុងបរិវេណក្រុងអង្គធំ ដើម្បីពិនិត្យនូវការរៀបចំសាងសង់ខឿនជុំវិញព្រះវិហារ និងសំណង់មួយចំនួនទៀតដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត ព្រមទាំងនិមន្តពិនិត្យមើល ការសាងសង់រោងឧបោសថាគារ នៅវត្តព្រះឥន្ទទេព ដែលសាងសង់អំពីឈើប្រក់ក្បឿងដែលបានរចនាប្លង់ និងការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាកន្លងមក។
ព្រះសុមង្គល សិលាចារ្យ អាភាករោ ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម បានសូមឲ្យវត្តទេពប្រណម ផ្អាកការសាងសង់ទាំងនោះសិន ព្រោះការសាងសង់នេះ អាចធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ ដោយរង់ចាំក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងវាយតម្លៃជាមុនសិន។អានបន្ត

៣៖សេចក្ដីជូនដំណឹងស្ដីពីការបើកឲ្យដំណើរឡើងវិញនូវសារមន្ទីរទាំងបី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយឥតគិតថ្លៃ
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។អានបន្ត

៤៖ អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើង ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ដល់មុខប្រាសាទអង្គរវត្ត
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ប្រវែង២១៨១ម៉ែត្រ នៅលើកំណាត់ទ្រូងផ្លូវ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។ ជាជំហានបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងបន្តទៅគូសគំនូសចរាចរណ៍នៅលើផ្លូវពីរកំណាត់ទៀត គឺកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់រង្វង់មូលអប្សរា និងមួយកំណាត់ទៀតចាប់ពីប្រាសាទប្រែរូប ទៅដល់ស្រះស្រង់។ អានបន្ត

៥៖ អាជ្ញាធរជាតិអប្សរាចុះពិនិត្យនិងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារក្នុងឧទ្យានអង្គរ
ដោយគិតចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងសាងសង់ផ្ទាល់ និងជួយជាលក្ខណៈបច្ចេកទេសក្នុងការសាងសង់ ជូនប្រជាពលរដ្ឋបានចំនួន១២០គ្រួសារគឺ ក្រុងសៀមរាប ចំនួន៣៣គ្រួសារ ស្រុកប្រាសាទបាគង ចំនួន៥១គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៥គ្រួសារ និងស្រុកពួកចំនួន១១គ្រួសារ។ កិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់របស់អ្នកស្រុកអង្គរ ស្របតាមគោលការណ៍បេតិកភណ្ឌ មិននាំឱ្យប៉ះពាល់ដល់តម្លៃឧទ្យានអង្គរ។ អានបន្ត

ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
1124
Yesterday
:
3859
This Week
:
01124
This Month
:
0243863
Total
:
011706459