ព័ត៌មានថ្មីៗ

អាជីវករនៅមុខប្រាសាទអង្គរវត្តបន្តរុះរេីតូបលក់ដូរ

បានផ្សាយនៅ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2020 06:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​នេះ​ អ្នកស្រី​ ទី​ កូឡាប​ ដែលជាអាជីវករនៅមុខប្រាសាទអង្គរ​វត្ត បានស្ម័គ្រចិត្ត​រុះរេីភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា​ ដេីម្បីបន្តដាំដេីមឈេីប្រណិត​ រៀបចំសួនច្បារ​ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច​និងសេវាកម្មទេសចរណ៍​កម្រិតអន្តរជាតិ​ ដែលមានបរិស្ថាន​ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ​ល្អ​។

ក្នុងឱកាសនោះ​ ឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​ សូមអំពាវនាវដល់បងប្អូនអាជីវករផ្សេងទៀតនៅមុខប្រាសាទអង្គរវត្តឱ្យស្ម័គ្រចិត្តរុះរេីតូបលក់ដូរខ្លួន​ ដេីម្បីចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មុខប្រាសាទអង្គរវត្តឱ្យបានទាន់ពេលវេលា​ សម្រាប់ជាប្រយោជន៍រួម៕
















ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1185
ម្សិលមិញ
:
3959
សប្តាហ៍នេះ
:
24312
ខែនេះ
:
0005144
សរុប
:
012774576