ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើង ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ដល់មុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ2020 09:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។

ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ។

ការចាប់ផ្ដើមធ្វើគំនូស និងដាក់ចំណាំងភ្លើងនៅលើទ្រូងផ្លូវនេះ ចាប់ពីផ្លូវជាតិលេខ៦ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ មកដល់ព្រលានយន្តហោះ ប្រវែង ២១៨១ម៉ែត្រ ពីមុខព្រលានយន្តហោះទៅដល់ភោជនីយដ្ឋានប្រាសាទនាងពៅប្រវែង ៩៨៥ម៉ែត្រ និងចាប់ពីភោជនីយដ្ឋានប្រាសាទនាងពៅមកដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត ប្រវែង ៣៥៤៦ម៉ែត្រនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលតាំងពីពាក់កណ្តាលខែមករារហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ បានរួចរាល់ជាស្ថាពរមក។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការគូសទ្រូងផ្លូវ ចាប់ពីមុខព្រលានយន្តហោះ រហូតមកដល់មុខប្រាសាទអង្គរវត្តរួចរាល់ អាជ្ញាធរជាតិអប្សរានឹងបន្តទៅគូសគំនូសចរាចរណ៍នៅលេីផ្លូវពីរកំណាត់ទៀត គឺកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់រង្វង់មូលអប្សរា និងមួយកំណាត់ទៀតចាប់ពីប្រាសាទប្រែរូប ទៅដល់ស្រះស្រង់ទៀតផងដែរ៕






















អត្ថបទ៖ លោក យីសុថា
រូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
ដើមដំបូងមុន12345...329330បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1029
ម្សិលមិញ
:
3859
សប្តាហ៍នេះ
:
01029
ខែនេះ
:
0243768
សរុប
:
011706364