NEWS

ប្រជាជនក្នុងឧទ្យានអង្គរចំនួន១៥០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន

Published on 18 May 2020 09:46 AM Post By ៖ Apsara National Authority

តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន១៥០គ្រួសារនៅក្នុងឧទ្យានអង្គរ។

លំនៅដ្ឋានទាំង១៥០គ្រួសារនោះមាននៅក្រុងសៀមរាបចំនួន២៣គ្រួសារ ស្រុកប្រាសាទបាគងចំនួន៣២គ្រួសារ ស្រុកបន្ទាយស្រី ចំនួន០៥គ្រួសារ ស្រុកពួកចំនួន៥៤គ្រួសារ និងស្រុកអង្គរធំ បានចំនួន៣៦គ្រួសារ។

ក្នុងរយៈពេលមួយសប្តាហ៍ដើមខែឧសភានេះដែរ ក្រុមការងារនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋាន ក៏បានទទួលពាក្យស្នើសុំសាងសង់ថ្មីនិងជួសជុលតូចតាចចំនួន៣០ករណី ហើយក្រុមការងារជំនាញក៏កំពុងចុះពិនិត្យផ្ទៀងផ្ទាត់ពីលក្ខខណ្ឌផ្សេងៗទាក់ទងនឹងការកាន់កាប់ ការរស់នៅ និងស្ថានភាពទីតាំងស្នើសុំជាក់ស្តែង។

ក្នុងកិច្ចការចុះពិនិត្យនេះ នាយកដ្ឋានសម្រេចបាន១៥ករណី។ ចំពោះប្រជាពលរដ្ឋម្ចាស់សំណើណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មក៏បានជួយសម្រួលនិងរៀបចំគំនូសប្លង់ជូនពួកគាត់បាន៤ករណីដែរ៕












អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រង់លំនៅដ្ឋានក្នុង ឧទ្យានអង្គរ
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
1087
Yesterday
:
3859
This Week
:
01087
This Month
:
0243826
Total
:
011706422