ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2020 10:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តរាជបូណ៌
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តព្រះរាជ បូណ៌ ដែលព្រះវិហារនេះត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកែលម្អ ព្រមទាំងអញ្ជើញចូលក្រាបថ្វាយបង្គំ និងសួរសុខទុក្ខ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ដែរ។ អានបន្ត

២៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញពិនិត្យការវិវត្តនៃដំណើរការជួសជុលនៅប្រាសាទកណ្តាលស្រះស្រង់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញមកពិនិត្យការវិវត្ត នៃដំណើរការជួសជុល និងប្រារព្ធពិធីបួងសួងសុំ សេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្ដាលស្រះស្រង់ និងសូមឱ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ និងសូមឱ្យកម្ពុជាសម្បូរសប្បាយរុងរឿងដូចបុរាណកាល។ ក្នុងឱកាសនេះដែរ ក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏បានជម្រាបជូនលោកជំទាវ អំពីដំណើរការជួសជុលនិងការប្រទះឃើញក្នុងកំណាយរួមមាន រចនាសម្ពន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតព៌ណសនិងត្រីសូល៍។ អានបន្ត

៣៖ លោកជំទាវ ភឿង សកុណា អញ្ជើញពិនិត្យការជួសជុលប្រាសាទតាព្រហ្ម
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ក្នុងឱកាសនោះ អ្នកជំនាញឥណ្ឌាបានជម្រាបអំពីដំណើរការរីកចម្រើននៃការជួសជុលសាលរបាំប្រាសាទតាព្រហ្ម និងគម្រោងជួសជុលខ្លោងទ្វារខាងកើតនាពេលខាងមុខដ៏ខ្លី។ អានបន្ត

៤៖ លោកជំទាវ ភឿង សកុណា អញ្ជើញពិនិត្យការកែលម្អផ្លូវនៅប្រាសាទបាគង
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការជួលជុលកែលម្អផ្លូវប្រាសាទបាគង ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមប្រាសាទព្រះគោ ឆ្ពោះទៅជុំវិញប្រាសាទបាគង ។ ផ្លូវនេះមានប្រវែង ២.៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ហើយនឹងត្រូវអ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ៦ ស.ម . ចែកជាពីរស្រទាប់ (ស្រទាប់ក្រោមពណ៌ខ្មៅ និងស្រទាប់លើពណ៌ក្រហមចាស់) ដើម្បីឱ្យសមស្របតាមបទដ្ឋានបេតិកភណ្ឌពិភពលោក ស្តង់ដារបច្ចេកទេស និងអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិអាយស៊ីស៊ី-អង្គរ។ អានបន្ត

៥៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការជួសជុលប្រាសាទតាអួន
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យការជួសជុលប្រាសាទតាអួន។ ក្នុងឱកាសនោះ ក្រុមការងារបានជម្រាបលម្អិតអំពីដំណើរការនៃការជួសជុល និងការវិវត្តនៃការងារជាក់ស្ដែងនៅប្រាសាទតាអួន។ ជាមួយនេះដែរ ឯកឧត្តមអគ្គនាយកបានកោតសរសើរក្រុមការងារចំពោះកិច្ចប្រឹងប្រែង និងស្នើឱ្យក្រុមការងារគិតគូរហ្មត់ចត់ ស្របតាមអនុសាសន៍អ្នកជំនាញអាយស៊ីស៊ី-អង្គរ។ អានបន្ត

៦៖ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបពិភាក្សាពីស្រូបទាញភ្ញៀវទេសចរជាតិដើម្បីជួយប៉ះប៉ូវដល់អាជីវកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ១៩
ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្ត គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានដាក់ចេញនូវផែនការគន្លឹះមួយចំនួនដូចជា ការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍ ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនា សម្ព័ន្ធ និងស្តង់ដារចំណីអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាអនុប្រធាន គណៈកម្មការ បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយ ក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះ។ ជាពិសស ឆ្លៀតឱកាស ប្រែក្លាយបញ្ហានេះទៅជាឱកាសដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើង ដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ អានបន្ត

៧៖ មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន២០រូប បានទទួលវគ្គបណ្តុះបណ្តាលជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone” ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាចំនួន២០រូប មកពីនាយកដ្ឋានជំនាញផ្សេងៗគ្នា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ វគ្គបណ្តុះ បណ្តាល ដែលបង្រៀនដោយ លោក រ៉ម វិចិត្រ និងលោក ជាវ ប៊ុនថង ជាមន្ត្រីបច្ចេកទេសបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងទឹក ផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចជា សេចក្តីណែនាំទូទៅអំពី Drone អនុវត្តន៍ការបង្ហោះ Drone នៅក្នុង Plan Mode ការបង្កើតផែនទី 2D ដោយប្រើរូបថតពី Drone មូលដ្ឋានទ្រឹស្តីនៃការបង្ហោះ និង អនុវត្តន៍ការបង្ហោះ Drone នៅក្នុង Manuel Mode ការបង្កើត 3D object ដោយប្រើរូបថតពី Drone និងសំណួរ ចម្លើយ រួមនឹងការចុះអនុវត្តការប្រើប្រាស់ Drone ជាក់ស្ដែងនៅលើទីតាំងផ្ទាល់។ អានបន្ត

៨៖ សប្តាហ៍ទី១នៃខែឧសភា ក្រុមការងារសហគមន៍អនុញ្ញាតឱ្យប្រជាពលរដ្ឋជួសជុលផ្ទះ និងសាងសង់សំណង់តូចតាច ចំនួន២៩គ្រួសារ
សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់ខ្នាតតូច តាមភូមិទាំង១១២ ក្នុងតំបន់ឧទ្យានអង្គរ ហើយអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារគឺ ស្រុកអង្គរធំចំនួន០៥គ្រួសារ ស្រុកពួកចំនួន ១៣គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ០៥គ្រួសារ និងក្រុងសៀមរាបចំនួន ០៦គ្រួសារ។ អានបន្ត

៩៖ សួនបណ្ដុះកូនឈើមណ្ឌល៣ ត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ដាំនិងចែកចាយ
ឆ្នាំនេះ សួនបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើព្រៃហូបផ្លែ និងឈើលម្អដូចជា ដើមរំដួល ដើមសេមាន់ ដើមគុយ ដើមផ្ញៀវ ដើមផ្កាត្របែកព្រៃ ដើមផ្កាអ៊ិនតាណែល និងប្រភេទដើមឈើមួយចំនួនទៀតសរុបជាង១០មុខ បានត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ការដាំដុះ និងការចែកចាយ។ សួនបណ្ដុះកូនឈើមណ្ឌល៣នេះ មានប្រភេទកូនឈើកម្រ ហើយក្នុងមួយឆ្នាំៗ សួនបណ្ដុះកូនឈើមណ្ឌល៣ អាចបណ្ដុះឈើចម្រុះពី២ទៅជាង៣ម៉ឺនដើម។ សម្រាប់ប្រជាពលរដ្ឋមានបំណងស្នើសុំកូនឈើយកទៅដាំ សូមទាក់ទងទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា។ អានបន្ត

១០៖ អាជ្ញាធរជាតិអប្សរាបើកទីតាំងទទួលពាក្យចំនួន៣បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការស្នើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ
កន្លែងទទួលពាក្យចំនួន៣កន្លែងទើបនឹងបង្កើតទីតាំងបន្ថែមទៀត ទី១ នៅមជ្ឈមណ្ឌលសេវាកម្មអតីតបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទី២ ច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គរធំ និងទី៣ នៅស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការ ដើម្បីសម្រួលដល់ការស្នើសុំសាងសង់របស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ជាក់ស្តែងរយៈពេល១មួយសប្តាហ៍ចុងខែមេសាកន្លងទៅ អាជ្ញាធរជាតិអប្សរាបានទទួលពាក្យស្នើសុំសាងសង់ថ្មី និងជួសជុលចំនួន៥២ករណី ហើយក្រុមការងារជំនាញ បានចុះពិនិត្យសំណើទាំងនេះបានចំនួន២៤ករណី ជួយសម្រួល និងរៀបចំគំនូសប្លង់ជូនបាន៦ករណី។ អានបន្ត

១១៖ ប្រាសាទក្រហមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើខ្នងភ្នំគូលែនទើបបញ្ចប់ការជួសជុលជាលើកដំបូង
ប្រាសាទក្រហម កម្ពស់៣៧០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមាន១៤គីឡូម៉ែត្រពីព្រះអង្គធំ កសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។ ចំពោះការជួសជុលលើកដំបូងនេះ ក្រុមការងារបានកាយបកដីដែលចាក់បង្គ ស្វែងរកវត្ថុសិល្បៈ រៀបទុកដាក់ឥដ្ឋឱ្យមានសណ្តាប់ធ្នាប់ ធ្វើជំរាលរំដោះទឹក សម្អាតរុក្ខជាតិ ដើមឈើ រៀបភ្ជឹតជញ្ជាំង ជួសជុលពង្រឹងជញ្ជាំងនិងដំបូលដែលបម្រុងជ្រុះធ្លាក់ ព្រមទាំងជួសជុលនិងដំឡើងក្លោងទ្វារខាងកើតឡើងវិញ។
ទៅអនាគតនាយកដ្ឋាននឹងស្នើគម្រោងជួសជុលដំណាក់កាលទី២ គឺជួសជុលផ្នែកដំបូល ពង្រឹងរចនាសម្ពន្ធគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គនិងយោនី ជួសជុលវត្ថុសិល្បៈបន្ថែមដែលបានរកឃើញនៅជុំវិញប្រាសាទដើម្បីឱ្យប្រាសាទនៅរឹងមាំ គង់វង្សយូរអង្វែង និងកំណាយស្រាវជ្រាវដើម្បីដឹងព័ត៌មានបន្ថែមពីប្រាសាទនេះ។ អានបន្ត

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
ដើមដំបូងមុន12345...345346បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1475
ម្សិលមិញ
:
29907
សប្តាហ៍នេះ
:
59653
ខែនេះ
:
0215734
សរុប
:
012723323