ព័ត៌មានថ្មីៗ

មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន២០រូប បានទទួលវគ្គបណ្តុះបណ្តាលជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone

បានផ្សាយនៅ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ2020 04:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone” ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាចំនួន២០រូប មកពីនាយកដ្ឋានជំនាញផ្សេងៗគ្នា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយ លោក រ៉ម វិចិត្រ និងលោក ជាវ ប៊ុនថង ជាមន្ត្រីបច្ចេកទេសបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់មន្ត្រី-បុគ្គលិកច្ចេកទេស លើការងារគ្រប់គ្រងបេតិកភណ្ឌ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសជំនួយ ជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សតាមទិសដៅរបស់នាយកដ្ឋាន/អង្គភាពរបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចជា សេចក្តីណែនាំទូទៅអំពី Drone អនុវត្តន៍ការបង្ហោះ Drone នៅក្នុង Plan Mode ការបង្កើតផែនទី 2D ដោយប្រើរូបថតពី Drone មូលដ្ឋានទ្រឹស្តីនៃការបង្ហោះ Drone នៅក្នុង Manuel Mode អនុវត្តន៍ការបង្ហោះ Drone នៅក្នុង Manuel Mode ការបង្កើត 3D object ដោយប្រើរូបថតពី Drone សំណួរ ចម្លើយ និងក្រៅពីការសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់រៀន សិក្ខាកាមទាំងអស់នឹងចុះអនុវត្តការប្រើប្រាស់ Drone ជាក់ស្ដែងនៅលើទីតាំងផ្ទាល់។

មានប្រសាសន៍ក្នុងថ្ងៃបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ជុំ សុភមករា បានអបអរសាទរដល់សិក្ខាកាមទាំង២០រូប ដែលបានបញ្ចប់វគ្គសិក្សានេះប្រកបដោយជោគជ័យ ទាំងទ្រឹស្តីនិងការអនុវត្តន៍។ ឯកឧត្តមក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់សូមប្រើនូវចំណេះដឹងទាំងនេះឱ្យចំគោលដៅ និងតួនាទី ក្នុងការបំពេញភារកិច្ចជូនដល់នាយកដ្ឋាន/អង្គភាព ឱ្យបានរីកចម្រើន៕
















អត្ថបទនិងរូបភាព៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4446
ម្សិលមិញ
:
5331
សប្តាហ៍នេះ
:
62299
ខែនេះ
:
0062299
សរុប
:
010999283