NEWS

អាជ្ញាធរជាតិអប្សរាមមាញឹករៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត

Published on 30 March 2020 01:59 PM Post By ៖ Apsara National Authority

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវការរយៈពេល២ខែទើបបញ្ចប់។ ឯការបង្កប់ទុយោពីមួយជួរទៅមួយជួរ គឺមានគម្លាត២០ម៉ែត្រពីគ្នា។ ប្រភពទឹកយកមកស្រោចស្មៅ គឺបានពីកសិន្ធុទឹកដែលព័ទ្ធជុំវិញប្រាសាទ នឹងស្រោចនៅពេលល្ងាចដើម្បីចំណេញទឹកនិងមិនរំខានដល់ទេសចរផង។

ក្រោយបញ្ចប់ការងារ លោកជឿជាក់ថា ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹងមានភាពបៃតងស្រស់ទាំងរដូវប្រាំងនិងរដូវវស្សា ពិសេសទាក់ទាញទេសចរឱ្យមកទស្សនាបូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន។

ក្រៅពីសង្គ្រោះស្មៅ ក្រុមការងារក៏នឹងរៀបចំផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យត្រូវតាមគម្រោង ហើយការរៀបចំប្រព័ន្ធទឹកស្រោចស្មៅនេះទៀតសោត ក៏នឹងធានាដល់ការបំពេញទឹកក្នុងស្រះខាងជើងនិងស្រះខាងត្បូងឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវផងដែរ៕

















អត្ថបទនិងរូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
FirstPrev12345...319320NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
4675
Yesterday
:
5331
This Week
:
62528
This Month
:
0062528
Total
:
010999512