NEWS

អាជ្ញាធរជាតិអប្សរាបើកការដ្ឋានកំណាយនៅប្រាសាទលលៃ

Published on 23 March 2020 09:12 PM Post By ៖ Apsara National Authority

ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
rn
rnនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងសហការី បានចុះត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដែលក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានរៀបចំពិធីប្រុងពលីសែនព្រេន ដើម្បីបិទទំនប់ទឹក ធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធប្រាសាទមុននឹងដំណើរការជួសជុល។
rn
rnឯកឧត្តមអគ្គនាយកបានឱ្យដឹងថា ការជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺអនុវត្តដោយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានិងការរួមចំណែករបស់វិស័យឯកជនដែលឧបត្ថម្ភថវិកាទាំងស្រុងដោយលោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុម ហ៊ុន ហេងអភិវឌ្ឍន៍ បន្ទាប់ពីលោកជំទាវបានជួយសាងសង់រហាត់ទឹកមួយនៅទឹកដីអង្គរផងដែរ។
rn
rnឯកឧត្តមបន្តទៀតថា គម្រោងជួសជុលប្រាសាទនេះ គឺដើម្បីអភិរក្សនិងលើកតម្លៃមរតកដូនតា។ ប្រាសាទកណ្តាលស្រះស្រង់ គឺជាកន្លែងដែលបានចារឹកអំពីព្រះរាជសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ពេលព្រះអង្គយាងមកកាន់ទីនេះ។ ពិសេស កំណាយស្រាវជ្រាវនេះ ដើម្បីស្វែងរកទម្រង់ប្រាសាទឱ្យបានច្បាស់លាស់ថាមានទម្រង់បែបណា ដើម្បីជួសជុលឱ្យបានត្រឹមត្រូវ ព្រោះទម្រង់ប្រាសាទនេះ ក៏មិនទាន់មានសរសេរនៅក្នុងឯកសារបរទេសណាមួយបង្ហាញថាមានលក្ខណៈបែបណានោះដែរ៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnអត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
rnរូភាព៖ លោក ហាប់ គឹមអាន/ លោក យី សុថា
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
FirstPrev12345...319320NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
4646
Yesterday
:
5331
This Week
:
62499
This Month
:
0062499
Total
:
010999483