NEWS

អាជ្ញាធរជាតិអប្សរាជួសជុលសំណង់ទ្វារទឹកទំនប់បារាំងដើម្បីស្តុកទឹកនារដូវប្រាំងមិនឱ្យខ្វះខាតក្នុងតំបន់រមណីយដ្ឋានអង្គរ

Published on 20 March 2020 05:15 PM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។

សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ថា បច្ចុប្បន្ន ប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាត ចាស់ទ្រុឌទ្រោមផ្នែកក្រោមជាខ្លាំងដោយសារអាយុកាល អាកាសធាតុ ធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ ពុកផុយ បាត់បង់គុណភាព បណ្តាលឱ្យទឹកហូរច្រោះ មិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ ដូច្នេះហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មី ដោយការចាក់បេតុងដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹក ការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។

ចំពោះប្រវត្តិនៃសំណង់វិញ អ្នកជំនាញរូបនេះ ក៏បានឱ្យដឹងថា តាមការសាកសួរពីកម្មករចំណាស់ម្នាក់ដែលឪពុកក្មេកធ្លាប់ធ្វើជាកម្មករនៅក្នុងការដ្ឋានសំណង់នេះ បានប្រាប់ថា ទ្វារទឹកទំនប់បារាំង បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៩៣០។ ដំណាក់កាលដំបូងនេះបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹក ដោយស្វ័យប្រវត្តិនិងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិចតាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់A)។ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះដែលសាងសង់ឡើងតាំងពីសម័យបារាំងដើម្បីលើកតម្លៃនិងពង្រឹងគុណភាពសំណង់ឱ្យប្រសើរឡើងវិញ៕

























អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន និងលោក ភឿន សុឃីម
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
FirstPrev12345...319320NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2642
Yesterday
:
4682
This Week
:
65177
This Month
:
0065177
Total
:
011002161