ព័ត៌មានថ្មីៗ

ការសម្អាតវារីជាតិនៅក្នុងកសិន្ធុនៃប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2020 10:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងលើគោក ក្នុងទឹក និងបរិយាកាស ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ក្នុងការសម្អាតជាប្រចាំ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះសម្អាតនូវវារីជាតិ ដែលដុះក្នុងទឹកនៃកសិន្ធុប្រាសាទអង្គរវត្ត មានលំចង់ សារ៉ាយ កំប្លោកជាដើម ដើម្បីសម្អាតទឹកឱ្យស្អាត និងធ្វើឱ្យទឹកមានគុណភាពល្អ ជំនួយដល់ភាពធំធាត់ដល់សត្វរស់នៅក្នុងទឹកផង។

ការសម្អាតវារីជាតិនៅក្នុងទឹកនៅតាមកសិន្ធុនៃប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗ ត្រូវបានសម្អាតជាប្រចាំ ដោយប្រើទូក និងដង្កាវដើម្បីកាវយករុក្ខជាតិក្នុងទឹកទាំងនោះ។

អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់សាធារណជននិងភ្ញៀវទេសចរទាំងអស់ សូមកុំបោះសំរាមគ្រប់ប្រភេទចូលក្នុងទឹកកសិន្ធុ ដែលជាហេតុនាំឱ្យទឹកកខ្វក់ ប៉ះពាល់ដល់សោភ័ណភាពប្រាសាទនិងជីវិតសត្វដែលអាស្រ័យក្នុងទឹកផងដែរ៕

















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។
កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះក្នុងបួនគោលដៅ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ។
អាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីរាជការនៃរាជបណ្ឌិតសភាកម្ពុជា ដាំកូនឈើចំនួន ២០០០ដើមនៅបរិវេណខាងកើតប្រាសាទប្រី។ កម្មវិធីដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ មានអ្នកចូលរួមសរុបជាង២០០អង្គ/នាក់។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណខាងកើតប្រាសាទប្រី មានរៀបចំកម្មវិធីដាំកូនឈើឡើងវិញ ក្រោមការរៀបចំនិងសម្របសម្រួលដោយ អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមមកពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍនៃក្រសួងផែនការ ចំនួន៣៥នាក់។ ក្នុងពិធីនោះ ក៏មានការចូលរួមពីនគរបាលការពារបេតិកភណ្ឌ
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
35090
ម្សិលមិញ
:
40656
សប្តាហ៍នេះ
:
75746
ខែនេះ
:
0160602
សរុប
:
011986233