ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី ២ខែមីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិនា ឆ្នាំ2020 11:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១៖ ភ្ញៀវទេសចរបន្តដើរទស្សនានៅរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដំណើរទេសចរណ៍របស់ភ្ញៀវទេសចរ នៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ។ យើងឃើញថា ភ្ញៀវទេសចរទាំងនោះ ហាក់មានការយល់ដឹង ការថែទាំសុខភាព និងមិនមានការភ័យខ្លាច ក្នុងដំណើរកម្សាន្តមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបឡើយ។ អានបន្ត

២៖ ផ្លូវចំណុចមុខប្រាសាទបន្ទាយក្តី ឆ្ពោះទៅស្រះស្រង់មុខបន្ទាយក្តី ប្រវែង ១៤០០ ម៉ែត្រ អាជ្ញាធរជាតិអប្សរាស្ថាបនាកែលម្អបាន៨០%
មកដល់ពេលនេះ ក្រុមការងារជួសជុលកែលម្អផ្លូវថ្នល់ នៃអាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់លើដំណើរការជួសជុលកែលម្អផ្លូវវង់ធំ នៅចំណុចមុខប្រាសាទបន្ទាយក្តី ឆ្ពោះទៅស្រះស្រង់ ប្រវែង ១៤០០ ម៉ែត្រ និងទទឹង ៦ទៅ៩ម៉ែត្រ បានចំនួន៨០ភាគរយហើយ ដែលបច្ចុប្បន្នក្រុមការងារ កំពុងក្រាលថ្ម បុកបង្ហាប់គ្រឹះទៅតាមបច្ចេកទេស និងធ្វើស្មាផ្លូវ ចុះទៅស្រះស្រង់ ហើយត្រៀមនឹងក្រាលកៅស៊ូនាពេលខាងមុខឆាប់នេះ ដើម្បីការពារទឹកហូរច្រោះ និងលើកសោភណ-ភាពមាត់កសិន្ធុស្រះស្រង់ ៕អានបន្ត

៣៖ អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណមុខប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំកែលម្អ ប្រព័ន្ធរំដោះទឹកភ្លៀង សណ្ដាប់ ធ្នាប់សាធារណៈ មុខបរិវេណប្រាសាទអង្គរវត្ត ដែលកិច្ចការទាំងនេះ ផ្តោតទៅ លើការ បញ្ជៀសការដក់ទឹក ក្នុងរដូវវស្សា ការពង្រីកវាលស្មៅបៃតង ការដាំកូនឈើប្រណិត ការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឲ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចតឬឈប់រថយន្តឬ រម៉កកង់បីក្រៅទីតាំងចំណត។ កិច្ចការខាងលើត្រូវបានអនុវត្តចាប់ពីចុងខែកុម្ភៈមក ជាដំណាក់កាលៗ និងគ្រោងបញ្ចប់ជាស្ថាពរមុនដំណាច់ឆ្នាំ២០២០៕អានបន្ត

៤៖ មន្រ្តី_បុគ្គលិកចំនួន២២រូបនៃអាជ្ញាធរជាតិអប្សរា បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌ
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌ ដល់សិក្ខាកាមចំនួន២២នាក់ មកពីនាយកដ្ឋានជំនាញនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញា- ធរជាតិអប្សរា។ ក្នុងអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យអប់រំបេតិតកភណ្ឌ ឯកឧត្តម គឹម សុធិន រំពឹងទុកថា គ្រូបង្គោលនៃកម្មវិធីអប់រំបេតិកភណ្ឌ នឹងទទួលបានចំណេះដឹងកាន់តែល្អប្រសើរ ហើយយកចំណេះជំនាញទៅផ្សព្វផ្សាយនិងបណ្តុះបណ្តាលដល់យុវសិស្សឱ្យបានយល់ពីតម្លៃនិងកិច្ចការអភិរក្សបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋាន៕ អានបន្ត

៥៖ អ្នកជំនាញការអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងអភិរក្សប្រាសាទទន្លេស្ងួតដំណាក់កាលទី២
បន្ទាប់ពីដំណាក់កាលទី១ ក្រុមការងារបន្តគម្រោងជួសជុលប្រាសាទទន្លេស្ងួតដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទឡើងវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ដោយគោរពទៅតាមលក្ខណៈបច្ចេកទេសនិងសម្ភារៈបុរាណ ស្របតាមអនុសាសន៍អ្នកជំនាញការ Ad hoc របស់អង្គការយូណេស្កូ។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គ្រឹះប្រាសាទចុះខ្សោយ ហើយតួប្រាសាទទ្រេតខ្លាំងទៅជ្រុងខាងលិច (លើសពី១៥ដឺក្រ) ថ្មរចនាសម្ពន្ធជញ្ជាំង និងដំបូលស្ទើរតែទាំងអស់បានរំកិលចេញពីស្ថានភាពដើម។ រីឯការធ្វើកំណាយសិក្សា មានសារៈសំខាន់ ចំពោះការយល់ដឹងពីការរៀបចំគ្រឹះប្រាសាទ មូលហេតុដែលនាំឱ្យប្រាសាទស្រុត និងរបៀបនៃការសាងសង់ប្រាសាទ។ អានបន្ត

៦៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត
នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និង ក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការកាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ពន្ធស្រះ និង ផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ឯកឧត្តម ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិង សម្ភារៈ សម្រាប់ដាក់ពង្រាយតាមប្រឡាយ ដើម្បីស្រោចស្រពស្មៅនៅអង្គរវត្ត ព្រមទាំងពិនិត្យការរៀបចំ សណ្តាប់ធ្នាប់ ការកាត់ក្រីមែកឈើ ការរៀបចំសួនស្មៅ ដើមឈើ និងការដាក់លូនៅក្នុងប្រព័ន្ធរំដោះទឹកភ្លៀងនៅផ្នែកខាងលិចប្រាសាទអង្គរវត្តថែមទៀត។ អានបន្ត

៧៖ អាជ្ញាធរជាតិអប្សរាចូលរួមអបអរសាទរដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត
អាជ្ញាធរជាតិអប្សរា សូមសម្ដែងនូវការអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ក្នុងឱកាសដែល កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ បេតិកភណ្ឌអន្ដរជាតិល្អបំផុត ដែលផ្តល់ដោយសមាគមអ្នកសរសេរ អំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ី។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាប្តេជ្ញាបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនក្នុងការលើកតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានអង្គរ និងរក្សាភាពទាក់ទាញជាពិសេសរបស់តំបន់សៀមរាបអង្គរដើម្បីកំណើនវិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ៕អានបន្ត
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4209
ម្សិលមិញ
:
5331
សប្តាហ៍នេះ
:
62062
ខែនេះ
:
0062062
សរុប
:
010999046