ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2020 01:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ បានចុះពិនិត្យកិច្ចការអភិរក្សនិងការអភិវឌ្ឍនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។

ដំណើរចុះពិនិត្យនេះ ឯកឧត្តមនិងក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការកាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ពន្ធស្រះ និងផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិងសម្ភារ (ទុយយោ) សម្រាប់ដាក់ពង្រាយតាមប្រឡាយតូចៗដើម្បីស្រោចស្រពស្មៅក្នុងបរិវេណអង្គរវត្ត។

ជាចុងក្រោយ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះពិនិត្យកិច្ចការអភិវឌ្ឍន៍នៅខាងលិចនៃប្រាសាទអង្គរវត្តទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ជាប់ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ការកាត់ក្រីមែកឈើ ការរៀបចំសួនស្មៅ ដើមឈើ និងពិនិត្យការដាក់លូនៅក្នុងប្រព័ន្ធរំដោះទឹកភ្លៀងថែមទៀត។

ឯកឧត្តម ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញគ្រប់ការដ្ឋាន ដែលបានបំពេញការងារបានល្អប្រសើរ និងសម្រេចផលគួរមោទនភាពក្នុងការរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ និងផ្នែកបុរាណវិទ្យា ដើម្បីលើកតម្លៃនៃរមណីយដ្ឋានអង្គរ៕






















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2950
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65485
ខែនេះ
:
0065485
សរុប
:
011002469